ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិន​បើ​អ្នកធំ​ធាត់​ក្នុង​គ្រួសារ​ដែល​មិន​​​មាន​ជីវភាព​ធូរធា អ្នក​គួរតែ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​មួយ​ចំនួន

3 ឆ្នាំ មុន

មនុស្ស​រៀន​ចេះ​អាកប្បកិរិយា ផ្នត់គំនិត និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​យោង​ទៅ​តាម​អ្នក​ដទៃ​ដែល​មាន​ជីវភាព​រស់នៅ​ស្រ​ដៀង​គ្នា​។ បទ​ពិសោធន៍​ទាំងនេះ បាន​ជះ​ឥទ្ធិពល​លើ​ទស្សនៈ​របស់​មនុស្ស​ទៅ​លើ​អ្វី​ៗ​ជុំវិញ​ខ្លួន និង​ទស្សនៈ​របស់​មនុស្ស​លើ​តួនាទី​ដែល​ពួក​គេ​ដើរ​ក្នុង​សង្គម​ផង​ដែរ។ យ៉ាងណា​ក្តី មេរៀន​ដែល​អ្នក​អាច​រៀន​ពី​មនុស្ស​ដែល​មាន​ជីវភាព​ស្រ​ដៀង​គ្នា នឹង​អ្នក​ភាគច្រើន​ជា​អ្វី​ដែល​អវិជ្ជមាន ជា​ពិសេស​ប្រសិនបើ​អ្នកធំ​ធាត់​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មិន​ធូរធា​។…

មនុស្ស​រៀន​ចេះ​អាកប្បកិរិយា ផ្នត់គំនិត និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​យោង​ទៅ​តាម​អ្នក​ដទៃ​ដែល​មាន​ជីវភាព​រស់នៅ​ស្រ​ដៀង​គ្នា​។ បទ​ពិសោធន៍​ទាំងនេះ បាន​ជះ​ឥទ្ធិពល​លើ​ទស្សនៈ​របស់​មនុស្ស​ទៅ​លើ​អ្វី​ៗ​ជុំវិញ​ខ្លួន និង​ទស្សនៈ​របស់​មនុស្ស​លើ​តួនាទី​ដែល​ពួក​គេ​ដើរ​ក្នុង​សង្គម​ផង​ដែរ។

យ៉ាងណា​ក្តី មេរៀន​ដែល​អ្នក​អាច​រៀន​ពី​មនុស្ស​ដែល​មាន​ជីវភាព​ស្រ​ដៀង​គ្នា នឹង​អ្នក​ភាគច្រើន​ជា​អ្វី​ដែល​អវិជ្ជមាន ជា​ពិសេស​ប្រសិនបើ​អ្នកធំ​ធាត់​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មិន​ធូរធា​។ មនុស្ស​ជា​ច្រើន​ដែល​មាន​ជីវភាព​ដូចនេះ​ភាគច្រើន​មាន​អារម្មណ៍​តូចចិត្ត និង​ចាត់​ទុក​ថា ខ្លួន​ជា​ជន​រង​គ្រោះ ហើយ​កូន​ៗ​របស់​ពួក​គេ​ក៏​ជៀស​មិន​ផុត​ពី​ការ​រៀនសូត្រ​តាម​ដែរ​។

ប្រសិនបើ​អ្នក​ចង់​មាន​ផ្នត់​គំនិតល្អ​ៗ​ដូច​បុគ្គល​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ អ្នក​គួរតែ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មួយ​ចំនួន​។

១. ជីវិត​របស់​អ្នកជា​លទ្ធផល​នៃ​ស្តង់ដារ​ដែល​អ្នកមាន ៖
មនុស្ស​ជា​ច្រើន​តែងតែ​ហត់នឿយ ខឹង អន់ចិត្ត ឬ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ជិលច្រអូស​។ វា​ជា​ទម្លាប់​មិនល្អ​មួយ​របស់​មនុស្ស​ទូទៅ​។ ប៉ុន្តែ​បុគ្គល​ដែល​ជោគជ័យ​មិន​ពេញចិត្ត​នឹង​ផ្នត់គំនិត​នេះ​ទេ​។ ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ស្ថាន​ការ ឬ​ក្រុម​មនុស្ស​ណាមួយ​មក​ប៉ះពាល់​ដល់​ជីវិត​របស់​ពួក​គេ​ឡើយ​។ ដោយ​ការ​មាន​ស្តង់ដា​ខ្ពស់​សម្រាប់​ខ្លួនឯង និង​ការងារ​របស់​ខ្លួន ពួក​គេ​ដឹង​ច្បាស់លាស់​ថា ពួក​គេ​អាច​គ្រប់គ្រង​ផ្លូវ​ដើរ​របស់​ខ្លួនឯង​បាន មិនមែន​លើក​តែ​ការ​ដោះសារ​គ្រប់ពេល​ទេ​។

២. ការ​រាប់អាន​មនុស្ស ៖
បុគ្គល​ដែល​ជោគជ័យ​មិន​មាន​មនុស្ស​ច្រើន​ដែល​ពួក​គេ​ចាត់ទុកជា​មិត្តភក្តិ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មាន​អត្ត​ចរិតមិនល្អ ចូល​ចិត្ត​រអ៊ូរទាំ មានគំនិត​ទុទិដ្ឋិនិយម នោះ​អ្នក​ប្រហែល​ជា​មិន​មាន​មិត្តភក្តិ​ដែល​ជា​មនុស្ស​ជោគជ័យ​ឡើយ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ បុគ្គល​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​រាប់អាន​មនុស្ស​ដែល​បង្ខំ​ឲ្យ​អ្នក​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ជាង​មុន​។ ផ្លូវ​ដើរទៅ​រក​ភាព​ជោគជ័យ​ជា​ផ្លូវ​ដ៏​ឆ្ងាយ និង​មាន​ឧបសគ្គ​ជា​ច្រើន ដូច្នេះ​អ្នក​ត្រូវ​មាន​អ្នកគាំទ្រ​និង​ចាំ​ជួយ​អ្នក​តាម​ផ្លូវ​។

៣. ផ្តោត​ស្មារតី​លើ​ការងារ​របស់​អ្នក ៖
ប្រសិនបើ​អ្នក​ចង់​ជោគជ័យ អ្នក​ត្រូវ​តែ​ចំណាយពេល​ជា​ច្រើន​លើ​ការងារ​របស់​អ្នក ដូច​កីឡាករ​ចំណាយ​ពេលវេលា​ជា​ច្រើន​លើ​ការ​ហ្វឹកហាត់​មុន​ពេល​ប្រកួត​ដែរ​។ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ក្នុង​ការ​រក​ពេល​ដើម្បី​ធ្វើការ​ហ្វឹកហាត់​ជំនាញ​ទាំងនេះ​។ អ្នក​ប្រហែលជា​ត្រូវ​លះបង់​កត្តា​ជា​ច្រើន​ដូច​ជា​ពេលវេលា​ចំណាយ​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ជាដើម ប៉ុន្តែ​វា​នឹង​ជួយ​ឲ្យ​អ្នក​ខិត​កាន់​តែ​ជិត​ទៅ​រក​គោលដៅ​របស់​អ្នក​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ theladders

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ