ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ពន្លឿនការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់នៅទំនប់ប្រឡាយមេស្រែង​ ១

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០  ឯកឧត្តម លឹម គានហោ…

ខេត្តឧត្តរមានជ័យ ៖ នៅពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០  ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រសួង រួម​ជាមួយ​ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សារខេត្ត មន្រ្តីនាយកដ្ឋានជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានបន្តដំណើរបេកសកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់នាពេលថ្មីៗនេះ នៅត្រង់ចំណុចទឹកហូរដាច់ខ្នងទំនប់ប្រឡាយមេស្រែង​ ១ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

This image has an empty alt attribute; its file name is 5996451a24d60a5f2938f511e4b3c408-1024x768.jpg

ក្នុងឱកាសចុះពិនិត្យជាក់ស្តែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួង និងអាជ្ញាធរដែនដីនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានទទួលយកសំណូមពររបស់ឯកឧត្តមភិបាលខេត្ត និងមន្ទីរជំនាញ ដោយចាត់បញ្ជាថ្នាក់ដឹកនាំរួមជាមួយនាយ កដ្ឋានជំនាញក្រសួង ចាប់ផ្តើមការងារជួសជុល និងសិក្សាទន្ទឹមគ្នា ដោយនឹងសាងសង់នូវប្រភេទសំណង់បេតុងដែលមានលក្ខណៈជាបង្ហៀរចំនួន ០៤ ទីតាំងដែលនៅចំមុខទឹកហូរបាក់ដាច់តែម្តង មានប្រវែងសរុបជាង ២០០ ម៉ែត្រ នៅក្នុងឃុំជើង ទៀន ស្រុកចុងកាល់ ឲ្យស្របទៅនឹងផែនការយុទ្ធនាការអន្តរាគមន៍បន្ទាន់របស់ក្រសួងធនធានទឹក និងឧតុនិយមនៅពេលនេះ គឺធ្វើយ៉ាងណាជួសជុលជាបន្ទាន់បិតភ្ជិតទំនប់រក្សាខ្ចប់ទឹកទុកប្រើប្រាស់ និងធ្វើឲ្យកាន់តែប្រសើរនូវគុណភាពសំណង់ដើម្បីបង្ការការខូតខាតនាពេលអនាគត ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួយសាងសង់ស្ពានឆ្លងកាត់ប្រឡាយមេស្ទឹងស្រែង​ ១ ​ត្រង់ចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ជាកាដូអនុស្សាវរីយ៍ ជូន​ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់ ។

This image has an empty alt attribute; its file name is 6592e6dd3eb9c9fe4e2bb29ce49c9f59-1024x768.jpg

ឯកឧត្តមអភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់មានសេចក្តីសោមន្សរីករាយជាខ្លាំង និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារអន្តរាគមន៍ជួយបន្ថយផលប៉ះពាល់ និង សម្រួលការលំបាករបស់ពួកគាត់លើវិស័យធនធានទឹក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ