ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រអិល​បាក់​ដីនៅ​វៀតណាម ក្រុម​សង្គ្រោះ​រក​ឃើញ​សាកសព​២​នាក់​ទៀត នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ

3 ឆ្នាំ មុន

វៀតណាម ៖ សាកសព​ ២​នាក់​ទៀត ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០​តុលា​នេះ នៅ​ក្នុង​ការ​រអិល​បាក់​ដី​មួយកាលពី​ថ្ងៃ​ពុធ នៅ​ស្រុក Nam Tra…

វៀតណាម ៖ សាកសព​ ២​នាក់​ទៀត ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០​តុលា​នេះ នៅ​ក្នុង​ការ​រអិល​បាក់​ដី​មួយកាលពី​ថ្ងៃ​ពុធ នៅ​ស្រុក Nam Tra My ក្នុង​ខេត្ត Quang Nam ភាគ​កណ្តាល​ប្រទេស​វៀតណាម នាំ​ឲ្យ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រអិល​បាក់​ដី​នេះ កើន​ដល់ ១៦​នាក់​ហើយ ។

អាជ្ញាធរ​ខេត្ត បាន​និយាយ​ថា សាកសព​ទាំង២​នាក់ ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ នៅ​ទីតាំង​ក្រោមគំនរបាក់​ដី ក្នុង​ឃុំ Tra Leng កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​មាន​មនុស្ស​ចំនួន ១២​នាក់ផ្សេងទៀត កំពុង​បាត់​ខ្លួន​នៅឡើយ ។

អ្នកស្រុក បាន​និយាយ​ថា “​ផ្លូវ​ដែល​នាំ​ទៅ​ដល់​កន្លែង​បាក់​ដី ឥឡូវនេះ​អាច​អនុញ្ញាត​ឲ្យ​យានយន្ត​ចូល​បានហើយ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​ស្វែងរក​ជន​រង​គ្រោះ បាន​កាន់តែ​លឿន​” ។

អាជ្ញាធរ ក៏​បាន​បញ្ជូន​សត្វ​ឆ្កែ sniffer និង flyfams ដើម្បី​ជួយក្នុង​ការ​ស្រាវជ្រាវ​រុករក​ជន​រង​គ្រោះ និង​បន្ថែម​ក្រុម​ជួយ​សង្គ្រោះ មាន​ទាហាន ប៉ូ​លី​ស និង​អ្នកស្រុក ប្រហែល​៣០០​នាក់ទៀត ។

ខេត្ត Quang Nam មានការ​បាក់​ដី​ជា​ច្រើនកន្លែងចាប់តាំងពី​ថ្ងៃ​ពុធកន្លងមក ដែល​បង្ក​ឡើង​ដោយ​ព្យុះ Molave ហើយការ​រអិល​បាក់​ដី​ពីរ​ផ្សេង​គ្នា ​បាន​កើតឡើងនៅ​ឃុំ Tra Leng និង​ឃុំ​Tra Van ក្នុងស្រុក Nam Tra My ។

ការ​រអិល​បាក់​ដី​នៅ​ឃុំ Tra Van បាន​កប់​មនុស្ស ២០​នាក់ ក្នុង​នោះ ៨​នាក់​បាន​ស្លាប់ និង​អ្នក​ផ្សេង​ទៀត​បាន​រង​របួស ។ ឃុំ Tra Leng បាន​នាំ​មនុស្ស ៥៣​នាក់ ក្នុង​នោះ​មាន​អ្នក​រស់រាន​មានជីវិត ចំនួន​៣៣​នាក់ និង ៨​នាក់​បាន​ស្លាប់ ហើយ​១២​នាក់​ទៀត កំពុង​បាត់​ខ្លួន ។

ការ​បាក់​ដី​មួយទៀត នៅ​ស្រុក Phuoc Son ក្នុង​ខេត្ត Quang Nam កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កប់​មនុស្ស ១១​នាក់ ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៥​នាក់ និង ៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន ។ ជន​រង​គ្រោះ​ទាំង ១១​នាក់ ជា​ក្រុម​គ្រួសារ​តែ​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ