ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្វើ​ឱ្យ​ផ្អើ​ញ​ពេញ​ក្នុងផ្ទះ​សំណាក់ និង​ពលរដ្ឋ​ជា​ច្រើន​ផ្ទះ​ភិត​ភ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​កម្លាំង​យក្ស​ម្នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា បែក​ថ្នាំ បាន​វាយ​បំផ្លិចបំផ្លាញ​របស់របរ​ក្នុងផ្ទះ​សំណាក់ និង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​កម្លាំង​យក្ស​ម្នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា បែក​ថ្នាំ បាន​វាយ​បំផ្លិចបំផ្លាញ​របស់របរ​ក្នុងផ្ទះ​សំណាក់ និង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅផ្ទះ​សំណាក់ «​រាសី ស្រី​រ័​ត្ន​» ស្ថិត​នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​មានឈ្មោះ ធី ឆែ​ន អាយុ​៣៨​ឆ្នាំ ទើប​ប្រឡង​ជាប់​សន្តិសុខ ស្នាក់​នៅ​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ពី​អ៊ុំ​ម្ចាស់ផ្ទះ​សំណាក់​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៨ ខែតុលា គេ​ឃើញ​បុរស​ខាងលើ ជិះ​ម៉ូតូ​មក​ដេក​ផ្ទះសំណាក់​មាន​គ្នា​២​នាក់​ដែល​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​បុរស​កម្លាំង​យក្ស​រូប​នេះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ កោះកុង 1A-9860 ចំណែក​មិត្តភក្តិ​ម្នាក់​ទៀត​ដែល​មក​ជាមួយ​ជិះ​ម៉ូតូ​ធូ​ដេ ពណ៌​ក្រហម​។

ប្រភព​ពី​អ៊ុំ​ម្ចាស់ផ្ទះ​សំណាក់​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ចូល​ដេក​ផ្ទះសំណាក់​របស់​គាត់​បាន​មួយសន្ទុះ​ធំ បុរស​ខាងលើ​ក៏​អុកឡុក​ក្នុងផ្ទះ​សំណាក់ ដោយ​បោក​របស់របរ​ក្នុងផ្ទះ​សំណាក់ រួច​ដេញ​ឲ្យ​បុរស​ដែល​មក​ជាមួយ​គ្នា​នោះ​ចេញ ហើយ​វាយ​ទាំង​អ្នក​មក​ជាមួយ​ទៀត ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ប្រ​ភ​ព​ដដែល​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​មក​ដល់ បុរស​ខាងលើ​បាន​ឌឺដង​ដាក់​សមត្ថកិច្ច ហើយ​ដេញ​សមត្ថកិច្ច​ចេញពីផ្ទះ​សំណាក់​ខាងលើ​ផង​ដែរ ដោយ​និយាយ​ថា ជា​ផ្ទះ​របស់​គាត់ ហើយ​បាន​វាយ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ផ្ទះ បណ្តាល​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​ភ័យ​ញ័រ​ពេញ​ខ្លួន​។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជន​បង្ក​ខាងលើ បាន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ដែល​បង្ក​អុកឡុក​បង្ក​ជា​ហិង្សា​ខាងលើ​នេះ បាន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ