ក្រោយ​ទឹក​ស្រក កងកម្លាំង​ចម្រុះ​ទាំង​៣​​ប្រភេទ​ចុះ​លាង​សម្អាតផ្ទះ​ពលរដ្ឋ​(​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ ក្រោយ​ជំនន់​ទឹកភ្លៀង និង​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ស្រក​ទៅ​វិញ​អស់ទាំង​ស្រុង​ទៅ​ហើយ​ក្ដី ក៏​កងកម្លាំង​ចម្រុះ រួម​មាន​អាជ្ញាធរ​នគរបាល​កងរាជអាវុធហត្ថ និង​យោធា​នៅ​តែ​មិន​ទាន់​ចប់​ភារៈកិច្ច​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​។

កងកម្លាំង​បាន​បន្ត​ចុះ​ទៅ​ជួយ​លាង បោស និង​ជូត​សម្អាតផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ផ្លូវថ្នល់​នៅ​ក្នុងភូមិ ដែល​ប្រឡាក់​សុទ្ធតែ​ភក់​នៅ​ក្នុងអំឡុងពេល​ដែល​ត្រូវ​ទឹក​ជន់​លិច​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មកនេះ​។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ក្នុង​បុរី វី អាយ ភី ស្ថិត​នៅ​ក្នុងភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​នេះ​ទឹក​ជំនន់​ទឹកភ្លៀង និង​ស្ទឹង​ព្រែក​ត្នោត​ដែល​បាន​ជន់​លិច​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ បាន​ស្រក​ទៅ​វិញ​អស់ទាំង​ស្រុង​ដូច​ដើម ហើយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​យានជំនិះ​ផ្ទាល់ខ្លួន លែង​ជិះទូក ឬ​អូ​ប័​រ​ទៀត​ហើយ​។ ប៉ុន្តែ​ក្រោយ​ពេល​ទឹក​ស្រក​ទៅ​ហើយ​ក្ដី តែ​កងកម្លាំង​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នៅ​មិន​ទាន់​ចប់​ភារៈកិច្ច​នៅឡើយ​ទេ ព្រោះ​នៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ និង​តាម​ផ្លូវ​ក្នុង​ភូមិឋាន​របស់​ពួក​គាត់​ពោរពេញ​ទៅ​ដោយ​ភក់​។ ដូច្នេះ​ហើយ​ទើប​កម្លាំង​ចម្រុះ​ទាំងអស់​បាន​ចេញ​ប្រតិបត្តិការ​ចុះ​ទៅ​ជួយ​លាង​សម្អាត​ជូន​ពួក​គាត់ ហើយ​ជាក់ស្ដែង​បាន​ធ្វើ​នៅ​ក្នុង​បុរី វី អាយ ភី ស្ថិត​នៅ​ក្នុងភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។

លោក​អធិការ បាន​ថ្លែង​បន្ត​ទៀត​ថា កម្លាំង​ចម្រុះ​ខាងលើ រួម​មាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក​រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំងយោធា​កងពលតូច​លេខ​៧០ និង​អាជ្ញាធរ​ខណ្ឌដង្កោ​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ