ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជួប​ការ​លំបាក ឬ​រង​គ្រោះ​ទឹក​ជំនន់​​មិន​ទាន់​បាន​អំណោយ សូម​ទាក់​ទ​ង​​ទីស្នាក់ការ​គណ​បក្ស​តាម​សង្កាត់ ឬ​ខណ្ឌ​​នានា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩៣​គ្រួសារ កាលពី​រសៀល​ថ្ងៃ​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ខណ្ឌមានជ័យ ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​តែ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លង​មកនេះ លោក​ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩៣​គ្រួសារ កាលពី​រសៀល​ថ្ងៃ​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ខណ្ឌមានជ័យ ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​តែ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លង​មកនេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ហើយ​មិន​ទាន់​បាន​ទទួល​អំណោយ​ពី​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ ឬ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ស្បៀងអាហារ បងប្អូន​អាច​មក​ធ្វើការ​ទំនាក់​ទំនង​មក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​សង្កាត់ និង​ខណ្ឌ​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​អាជ្ញាធរ​បាន​ជួយ​ជា​ស្បៀងអាហារ​ទាន់​ពេល​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា អំណោយ​ដែល​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ទាំង​៥៩៣​គ្រួសារ​នេះ គឺ​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​យកចិត្តទុកដាក់ ក្នុង​ការ​សម្រាល​ការ​លំបាក វប្បធម៌​នៃ​ការ​ចែករំលែក ជា​ការ​ចូលរួម​គាំពារ​ដោះស្រាយ​ដោយ​ផ្ទាល់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី គឺ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយ​ការ​អត់បាយ​ឡើយ​។

លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ មាន​ប្រសាសន៍​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ខណ្ឌមានជ័យ ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ១៦៨៩​គ្រួសារ ស្មើនឹង​៥​សង្កាត់ ក្នុង​នោះ​រួម​មាន សង្កាត់​ចាក់​អង្រែ​លើ សង្កាត់​ចាក់​អង្រែ​ក្រោម សង្កាត់​បឹង​ទំពុន​ទី​១ សង្កាត់​បឹង​ទំពុន​ទី​២ និង​សង្កាត់​ស្ទឹង​មាន​ជ័យ ហើយ​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខណ្ឌ និង​សប្បុរសជន​បាន​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនេះ​បាន​ចំនួន​៩​លើក​ហើយ ស្មើនឹង​១០៩៦​គ្រួសារ ហើយ​នេះ​ជា​លើក​ទី​១០ ដែល​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគល់​ជូន​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ