ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​៥​ម៉ឺន​នាក់​មក​កម្សាន្ត​ក្នុង​ពិធី​បុណ្យខួប​គ្រង​រាជសម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥​ម៉ឺន​នាក់ ស្មើនឹង​ជិត​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ថ្ងៃ​ទី​១ ឆ្នាំ​មុន ដែល​បាន​ទៅ​លេង​កំសាន្ត​នៅ​តាម​សួនច្បារ​នានា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥​ម៉ឺន​នាក់ ស្មើនឹង​ជិត​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ថ្ងៃ​ទី​១ ឆ្នាំ​មុន ដែល​បាន​ទៅ​លេង​កំសាន្ត​នៅ​តាម​សួនច្បារ​នានា និង​ច្រាំង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង ព្រមទាំង​ទស្សនាការ​បាញ់​កាំជ្រួច​ប្រកបដោយ​ស្នាមញញឹម និង​សប្បាយ​រីករាយ ។

លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​អះអាង​ថា នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០ ក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៦ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥​ម៉ឺន​នាក់ ឬ​ស្មើនឹង​ជិត​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (​ថ្ងៃ​ទី​១ ឆ្នាំ​មុន​) បាន​មក​លេង​កំសាន្ត​នៅ​តាម​បណ្តោយ​សួនច្បារ​ច្រាំង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង និង​ទស្សនាការ​បាញ់​កាំជ្រួច ប្រកបដោយ​ស្នាមញញឹម និង​សប្បាយ​រីករាយ ។

លោក​បន្ត​ថា សម្រាប់​ព្រះ​រាជពិធី​បុណ្យខួប​នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ព្រះ​មហា​ក្សត្រ​របស់​យើង​ឆ្នាំ​នេះ ពិតជា​មាន​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ទៅ​ដើរ​លេង​កម្សាន្ត លំហែកាយ និង​ទស្សនា​តាម​សួនច្បារ​យ៉ាងច្រើន​កុះករ ជា​ពិសេស​នៅ​សួនច្បារ​មាត់ទន្លេ​មុខ​វាំង សួនច្បារ​មុខ​វត្ត​បទុម​វ​តី សួនច្បារ​វិមាន​ឯករាជ្យ និង​សួនច្បារ​សម្ដេច ហ៊ុន សែន ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ គឺ​ច្រើន​ជិត​ពាក់កណ្តាល​នៃ​ថ្ងៃ​អុំទូក​ថ្ងៃ​ទី​១ ឆ្នាំ​មុន ។

ចំណែក​មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា ជា​ការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ដឹកនាំ កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ចុះ​ជាប់​ជា​ប្រចាំ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀប​រយ​សាធារណៈ និង​រក្សា​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ទៅ​លេង​កម្សាន្ត​រហូត​ដល់​ចប់​កម្មវិធី និង​ប្រជាពលរដ្ឋ​អញ្ជើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ