ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ធ្វើ​សកម្មភាព​ឆ្មក់ តែ​ត្រូវ​ម៉ូតូ​កង់​បី​កៀប​ជាប់ ភ័យ​ពេក​រត់ បន្សល់​ទុក​ត្រឹម​ម៉ូតូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​ចំនួន​2​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​មិន​បាន​សម្រេច ក៏​ត្រូវ​អ្នក​បើក​ម៉ូតូ​កង់​បី​កៀរ បណ្តាល​ឲ្យ​ដួល​កៀប​ជាប់​គ្នា​ជាមួយ​នឹង​កង់​បី​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​រត់ឡើង​ម៉ូតូ​បក្សពួក​ខ្លួន​មួយ​គ្រឿង​ទៀត រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​40​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​29 ខែតុលា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​ចំនួន​2​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​មិន​បាន​សម្រេច ក៏​ត្រូវ​អ្នក​បើក​ម៉ូតូ​កង់​បី​កៀរ បណ្តាល​ឲ្យ​ដួល​កៀប​ជាប់​គ្នា​ជាមួយ​នឹង​កង់​បី​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​រត់ឡើង​ម៉ូតូ​បក្សពួក​ខ្លួន​មួយ​គ្រឿង​ទៀត រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​40​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​29 ខែតុលា ឆ្នាំ​2020 នៅ​ចំណុច​ស្តុ​ប​ផ្សារ​កាប់​គោ ផ្លូវ​294​កែង​នឹង​មហាវិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​1 ខណ្ឌ​បឹង​កេងកង។

ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ខាងលើ​នេះ ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2019 ពាក់​ស្លាក​ភ្នំពេញ 1HN-3925 ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះតែ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

យោង​តាម​ប្រភព​ពី​ម្ចាស់​ម៉ូតូ​កង់​បី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​គាត់​បាន​ដឹក​ភ្ញៀវ​ជន​ជាតិ​ចិន​ប្រុស​2​នាក់ ពី​ម្តុំ​ស្តុ​ប​ពេទ្យ​ចិន ក្នុង​គោលបំណង​ទៅ​ណា​ហ្គា​វើ​រ ដោយ​ធ្វើ​តាម​បណ្តោយ​ផ្លូវ​លេខ​294 លុះ​មក​ដល់​កន្លែង​កើតហេតុ​កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម គាត់​ក៏​ឈប់ម៉ូតូ​កង់​បី​រង់ចាំ​​ភ្លើងស្តុប​ចរាចរណ៍​ពណ៌​ក្រហម ចំណែក​ភ្ញៀវ​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​អង្គុយ​លេង​ទូរស័ព្ទ​នៅ​ក្នុង​កង់​បី ។ ភ្លាម​ៗ​នោះ ក៏​មាន​ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​2​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្កុប​ពី មក​ឈប់​ពីក្រោយ​កង់​បី​គាត់ រួច​ក៏​មើល​កាយវិការ​គួរ​ឲ្យ​សង្ស័យ គាត់​ក៏​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​។

ម្ចាស់​ម៉ូតូ​កង់​បី​បន្ត​ថា លុះ​នៅ​ភ្លើងស្តុប​ចរាចរណ៍​លោត​ទៅ​ពណ៌​ខៀវ គាត់​ក៏​បន្តដំណើរ​ទៅ​មុខ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បាន​ជិះ​មក​អែប​កៀន​ខាងស្តាំ និង​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មិន​ស្គាល់​ម៉ាក​ពី​ជនជាតិ​ចិន​អង្គុយ​ក្នុង​កង់​បី​គាត់​នោះ តែ​មិន​បាន​សម្រេច ដោយ​ឃើញ​ដូច្នោះ គាត់​ក៏​ងាក​ចង្កូត​កង់​បី​កៀរ​ម៉ូតូ​ជនសង្ស័យ បណ្តាល​ឲ្យ​ដួល​កៀប​ជាប់​គ្នា​ជាមួយ​កង់​បី​គាត់ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ រួច​ក៏​រត់ឡើង​ម៉ូតូ​បក្សពួក​គេ​មួយ​គ្រឿង​ទៀត ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​ធ្វើ​សកម្មភាព​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឡើយ ចំណែក​ម៉ូតូ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង ដើម្បី​យក​ទៅ​រក្សា​ទុក​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ