ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ លើ​​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា រក​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ចំណោម​អ្នកដំណើរ​៨៧​នាក់ (​ក្នុង​នោះ​ស្រី​២៥​នាក់ កុមារ​៤​នាក់ ទារក​ម្នាក់ និង​បុរស​៥៧​នាក់​) ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ស៊ូ​ដង់​ខាងត្បូង…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា រក​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ចំណោម​អ្នកដំណើរ​៨៧​នាក់ (​ក្នុង​នោះ​ស្រី​២៥​នាក់ កុមារ​៤​នាក់ ទារក​ម្នាក់ និង​បុរស​៥៧​នាក់​) ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ស៊ូ​ដង់​ខាងត្បូង រួច​បន្ត​ហោះហើរ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា រក​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​៥១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដែល​ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​បេសកកម្ម​នៅ South Sudan (UNMISS) ។

ក្រសួង​បន្ត​ថា បុរស​ខាងលើ​នេះ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ស៊ូ​ដង់​ខាងត្បូង រួច​បន្ត​ហោះ​ទៅ​ប្រទេស​គុយ​បា នឹង​បន្ត​ជើង​ហើរ​នៅ​ប្រទេស​អេ​ត្បូង​ពី (Eihiopia) រួច​ក៏​បន្ត​ជើងហោះហើរ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ទៀត លុះ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ខែតុលា នេះ ។ ជា​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​លើ​បុរស​រូប​នេះ គឺ​រក​ឃើញ​ថា វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

ក្រសួង​បាន​គូសបញ្ជាក់​ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​នេះ សរុប​ទាំងអស់​មាន​ចំនួន​៨៧​នាក់ (​ក្នុង​នោះ​ស្រី​២៥​នាក់ កុមារ​៤​នាក់ ទារក​ម្នាក់ និង​បុរស​៥៧​នាក់​) ដែល​ក្នុង​ចំនួន​នេះ​មាន​អ្នកជំងឺ​ខាងលើ​នេះ​ផង​ដែរ ។ រីឯ​អ្នក​ចំនួន​៨៦​នាក់​ផ្សេង​ទៀត ដែល​មាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​នោះ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ដោយនៅ​វិទ្យាល័យ​ពោធិ៍​ចិន​តុង​ចំនួន​២៤​នាក់ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១៤​នាក់ សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣​នាក់ សណ្ឋាគារ​មួយ​ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៤៣​នាក់ និង​សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​២​នាក់​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​២៩១​នាក់ ព្យាបាល​ជា​សះស្បើយ​២៨៣​នាក់ កំពុង​​សម្រាក​ព្យាបាល​៨​នាក់ បុរស​ជនជាតិ​ខ្មែរ​៤​នាក់ ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ បុរស​ជនជាតិ​ប៉ូ​ឡូញ​ម្នាក់ បុរស​ជនជាតិ​បារាំង​ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​៕