រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានជូនដំណឹងដល់សាធារណជន និងអ្នកចិញ្ចឹមត្រីទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យបានជ្រាបថា បច្ចុប្បន្នរដ្ឋបាលជលផលបាននិងកំពុងជំរុញបង្កើតឱ្យមានកសិដ្ឋានផលិតកូនត្រីជាច្រើនកន្លែង ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យកសិករ ឬអ្នកចិញ្ចឹមត្រី អាចរកទិញកូនត្រីយកទៅចិញ្ចឹមបានយ៉ាងងាយស្រួលនៅតាមមូលដ្ឋាន ជាពិសេសបានរៀបចំបង្កើតកសិដ្ឋានផលិតកូនបង្កងចំនួន៤កន្លែង នៅខេត្ដតាកែវ និងខេត្ដកំពត ។
បើសាធារណជន និងអ្នកចិញ្ចឹមត្រីទាំងអស់មានបំណងចង់ទិញកូនបង្កងយកទៅចិញ្ចឹម សូមទាក់ទងមកកសិករផលិតកូនបង្កង តាមអាសយដ្ឋាន ១-ឈ្មោះម៉ម សារ៉ាន់ នៅស្រុក ឈូក ខេត្ដកំពត ទូរស័ព្ទលេខ ០១២ ៩៦៨ ០១៧ ២-ឈ្មោះព្រំ វ៉ាត នៅស្រុកអង្គរបុរី ខេត្ដ តាកែវ ទូរស័ព្ទលេខ ០៩២ ២៥៣ ៧៨៥ ៣-ឈ្មោះខៀវ សំ នៅស្រុកត្រាំកក់ ខេត្ដតាកែវ ទូរស័ព្ទលេខ០១២ ៤១៥ ២២០ និង៤-ឈ្មោះ វិន ឈឿន នៅស្រុកត្រាំកក់ ខេត្ដតាកែវ ទូរស័ព្ទលេខ០១២ ៨៤៣ ៧២៥ ។
សាធារណជន និងអ្នកចិញ្ចឹមត្រីដែលចង់បានព័ត៌មានបន្ថែមពីបច្ចេកទេសចិញ្ចឹមត្រី និង បង្កង សូមទាក់ទងទៅកសិករផលិតកូនបង្កងផ្ទាល់ ឬមកទាក់ទងរកព័ត៌មាននៅរដ្ឋបាលជលផលអគារលេខ១៨៦ មហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ (នៅខាងជើងជាប់ស្ដុបចំការមន) ឬ ទាក់ទងមកទូរស័ព្ទលេខ០១២ ៣១១ ០១២, ០១២ ៩៣២ ៩០៩, ០១២ ៩២២ ២២៤ និង ០១១ ៩៨០ ៩៩០ ៕
ចែករំលែកព័តមាននេះ