ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​២​ខែ​ហើយ​មិន​បើក​លុយ កម្មករ​សំណង់​ជាង​៥០០​នាក់​ផ្ទុះ​ការ​តវ៉ា​ទាំង​យប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជាង​500​នាក់​ផ្ទុះ​ការ​តវ៉ា​ទាំង​យប់ ព្រោះតែ​រឿង​មេការ​សំណង់​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​រយៈពេល​ជិត​២​ខែ​រួច​មក​ហើយ ក៏​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ការដ្ឋាន ដើម្បី​សូម​ឱ្យ​ជួយ​អន្តរាគមន៍ នោ​ង​ដោះស្រាយ​ជូន​ពួក​គាត់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​30​នាទី​យប់ ថ្ងៃ​ទី​28 ខែតុលា…

រាជ​ធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជាង​500​នាក់​ផ្ទុះ​ការ​តវ៉ា​ទាំង​យប់ ព្រោះតែ​រឿង​មេការ​សំណង់​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​រយៈពេល​ជិត​២​ខែ​រួច​មក​ហើយ ក៏​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ការដ្ឋាន ដើម្បី​សូម​ឱ្យ​ជួយ​អន្តរាគមន៍ នោ​ង​ដោះស្រាយ​ជូន​ពួក​គាត់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​30​នាទី​យប់ ថ្ងៃ​ទី​28 ខែតុលា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី នៅ​ចំណុច​ការដ្ឋាន​កំពុង​តែ​សាងសង់​មានឈ្មោះ BOOYOUNG TOWN ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​កម្មករ​សំណង់​បាន​និយាយ​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ទាំងអស់ មាន​គ្នា​ជាង​៥០០​នាក់​បាន​ធ្វើការ​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ជឿជាក់​លើ​មេការ​គាត់​ថា ជំពាក់​ប្រាក់ខែ​សិន តាំងពី​ថ្ងៃ​ទី​5 ខែតុលា ឆ្នាំ​2020 ហើយ​សន្យា​ថា ថ្ងៃ​ទី​15 ខែតុលា​នេះ នឹង​បើក​ប្រាក់​ខែ​ឱ្យ តែ​ការ​សន្យា​ដល់​ថ្ងៃ​ហើយ​នៅ​តែ​មិន​ព្រម​បើក​ឱ្យ​ទៀត ទើប​ពួក​គាត់​ទាំងអស់​គ្នា​ជាង​500​នាក់ ក៏​នាំ​គ្នា​មក​តវ៉ា​ទាំង​យប់​នៅ​មុខ​ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន​BOOYOUNG TOWN ផ្អើល​ពេញ​ផ្លូវ រួម​ទាំង​ផ្អើល​ទាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​ចុះ​មក​អន្តរាគមន៍ ដើម្បី​រក​មេការ​ក្រុមហ៊ុន​ឱ្យមក​ជួយ​ដោះស្រាយ​ទៅ​លើ​ពួក​គាត់ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ខាង​តំណាង​ក្រុមហ៊ុន គាត់​បាន​ចេញ​មុខ​មក​ធ្វើ​កិច្ចសន្យា​ថា នឹង​សង​លុយ​ពាក់កណ្តាល​ចំនួន​1​ម៉ឺន​ដុល្លារ​ដល់​បុគ្គលិក​ទាំងអស់ ដើម្បី​បញ្ចប់​កុំ​ឱ​ឰ្យ​ធ្វើការ​តវ៉ា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ