ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ២​នាក់​បងប្អូន​ថ្លៃ ម្នាក់​ខ្ទាត​ចូល​ក្រោម​រថយន្ត​អូស​៥០០​ម៉ែត្រ ម្នាក់​ទៀត​​របួស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បងប្អូន​សាច់ថ្លៃ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ប៊ីត​មួយ​គ្រឿង ដឹក​គ្នា​ចេញពី​ធ្វើការ រួច​ក៏​ជិះ​ម៉ូតូ​វ៉ា​រថយន្ត បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​នឹង​រថយន្ត បណ្តាល​ឱ្យ​ដួល​បុរស​ជា​បងថ្លៃ ហើយ​ក៏​ត្រូវ​រថយន្ត​កិន​អូស​៥០០​ម៉ែត្រ​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ចំណែក​បុរស​ជា​ប្អូនថ្លៃ​រង​របួសស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បងប្អូន​សាច់ថ្លៃ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ប៊ីត​មួយ​គ្រឿង ដឹក​គ្នា​ចេញពី​ធ្វើការ រួច​ក៏​ជិះ​ម៉ូតូ​វ៉ា​រថយន្ត បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​នឹង​រថយន្ត បណ្តាល​ឱ្យ​ដួល​បុរស​ជា​បងថ្លៃ ហើយ​ក៏​ត្រូវ​រថយន្ត​កិន​អូស​៥០០​ម៉ែត្រ​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ចំណែក​បុរស​ជា​ប្អូនថ្លៃ​រង​របួសស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ត្រង់​ចំណុច​ក្បែរ​វត្ត​គោក​អំពិល តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​កែង​នឹង​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ព្រែក​ជ្រៃ ។

ជន​រង​គ្រោះជា​បងថ្លៃ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ វ៉ា​ន់ នី​រិ​ទ្ធ​បញ្ញា​សិ​ដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។ ចំណែកឯ​ប្អូនថ្លៃ​មានឈ្មោះ នី​ម ឃឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​សណ្តោង​ដឹក​ទំនិញ​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​3A-0846 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-4409 បើកបរ​ដោយ​បុរស​ពីរ​នាក់​ជា​បង​ប្អូនថ្លៃ​នឹង​គ្នា​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា តាម​ពីក្រោយ​រថយន្ត ដែល​ទើបតែ​ជិះ​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ព្រែក​ជ្រៃ គោលបំណង​ឌុ​ប​គ្នា​ទៅ​ផ្ទះ​នៅ​ព្រែក​កំពឹស​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក​បងប្អូន​ថ្លៃ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ព្យាយាម​បើក​វ៉ា​ជែង​ខាង​ឆ្វេង​រថយន្ត​សណ្តោង​ដឹក​ទំនិញ​ខាងលើ តែ​វ៉ា​មិន​ផុត​ក៏​ទាក់​ដៃចង្កូត​ដួល រួច​ខ្ទាត​បងថ្លៃ​ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ចូល​ក្រោម​រថយន្ត​កិន​អូស​ទៅ​ខាង​មុខ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ទើប​ឈប់​រថយន្ត រួច​ចុះ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែកឯ​ប្អូនថ្លៃ​ដែល​ជា​អ្នក​បើក​ម៉ូតូ​វិញ បាន​រង​របួសស្រាល រីឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្តួច​។ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​។ ដោយ​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ