ជីវិត​ថ្លៃ​! ធ្លាក់​ដែក​ទីប​ពី​អគារ​កម្ពស់​ជា​ច្រើន​ជាន់​លើ​មនុស្ស​៤​នាក់​លាន់​សូរ​ដូច​​រន្ទះ


រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​ចំនួន​៤​នាក់​បាន​ភ័យ​ព្រលឹង​ចុង​សក់ ក្នុង​នោះ​មាន​អ្នក​លក់ដូរ និង​អ្នក​អង្គុយ​លេង​កន្លែង​លក់ដូរ​ផង​ដែរ ខណៈ​ពេល​ដែល​នៅ​សុខ​ៗ ក៏​ស្រាប់តែ​មាន​ដែក​ទីប​១​កំណាត់ ប្រវែង​ប្រមាណ​២​ម៉ែត្រ ធ្លាក់​ចុះ​មក​ពីលើ​អគារ​កម្ពស់​ជា​ច្រើន​ជាន់​ដែល​កំពុង​សាងសង់ បណ្ដាល​ឲ្យ​ត្រូវ​ចំ​ធុង​ទឹកកក​ធំ​១​លាន់​សូរដូច​រន្ទះ​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​ចាត់​ទុក​ថា ជា​សំណាង​១​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់ ដែល​ជីវិត​ពួក​គាត់​ថ្លៃ ដោយ​ដែក​នោះ​បាន​ធ្លាក់​ចុះ​មក​មិន​ត្រូវ​ពួក​គាត់​ឡើយ បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ​កន្លែង តាម​ផ្លូវ​លេខ​១១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ អ្នក​លក់ដូរ និង​ជា​ម្ចាស់​ធុង​ទឹកកក​ដែល​ត្រូវ​ដែក​ទីប​ធ្លាក់​ពីលើ​នោះ រួម​ជាមួយ​មនុស្ស​៣​នាក់​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​ឡើយ ហើយ​ពួក​គាត់​បាន​ទទួល​នូ​រការ​ភិតភ័យ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​ពួក​គាត់​។

អ្នក​ទាំង​អស់នោះ​បាន​និយាយ​ថា​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គាត់​មាន​គ្នា​ចំនួន​៤​នាក់ ខ្លះ​អង្គុយ និង​ខ្លះ​ទៀត​ឈរ​នៅ​កន្លែង​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​លេខ​១១ ក្បែរ​របង​បុរី​មួយ​កន្លែង ដែល​ទីនោះ​មាន​សំណង់​អគារ​កំពុង​សាងសង់ ដែល​មាន​កម្ពស់​ជា​ច្រើន​ជាន់​ផង​ដែរ​។ ពេល​នោះ នៅ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​ដែក​ទីប​១​កំណាត់​បាន​ធ្លាក់​ចុះ​មក​ក្រោម បណ្ដាល​ឲ្យ​ត្រូវ​ធុង​ទឹកកក​ឮ​សំឡេង​លាន់​សូរដូច​រន្ទះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ប៉ុន្តែ​ចាត់​ទុក​ថា អាយុជីវិត​របស់​គាត់​ថ្លៃ​ខ្លាំង​ណាស់ ដែល​ដែក​នោះ​ធ្លាក់​មិន​ត្រូវ ប៉ុន្តែ​ព្រលឹង​របស់​ពួក​គាត់​បាន​ហោះ​ចេញពី​ខ្លួន​បាត់​អស់​ទៅ​ហើយ​។

ប្រភព​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការដ្ឋាន​សំណង់​ខាងលើ​នេះ មាន​បិទ​បាំង​ដោយ​ការពារ​ស្បៃ​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា យ៉ាងម៉េច​នោះ​ទេ? ទើប​បានជា​ដែក​ទីប​ធ្លាក់​ចុះ​មក​ទាំង​កំរោល​បែប​នេះ ហើយ​ចាត់​ទុក​ថា ជា​ការ​ធ្វេសប្រហែស​របស់​ក្រុម​មេការ និង​ជាងសំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នេះ​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​គួរ​ឲ្យ​ភ័យ​ខ្លាច​បែប​នេះ​ហើយ មេ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ បាន​ចុះ​ទៅ​ដល់​កាន់​កន្លែង​កើតហេតុ រួច​ធ្វើការ​សាកសួរ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ ហើយ​ក្រុម​មេការ និង​ជា​សំណង់ បាន​និយាយ​ថា ពិតជា​មាន​ដែក​ដែល​បាន​ធ្លាក់​ចុះ​មក​ពីលើ​ការដ្ឋាន​សំណង់​របស់​ខ្លួន​មែន ដោយសារ​តែ​វារ​បូត​ង៉ាំ​ធ្លាក់​មក ។

ក្រោយមក​ទៀត ជន​រង​គ្រោះ​ទាំងអស់​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ហៅ​អ្នក​ទទួលខុសត្រូវ​នៅ​ការដ្ឋាន​សំណង់​ខាងលើ ធ្វើ​យ៉ាងណា​ឈប់​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​បែប​នេះ​កើតឡើង​នៅ​ថ្ងៃក្រោយ​បន្ត​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ