ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៩​នាក់​បាន​ស្លា.ប់​ដោយសារ​ព្យុះ និង​បាក់​ដី​នៅ​វៀតណាម

3 ឆ្នាំ មុន

វៀតណាម ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ១៩​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​មក​ពី​ខ្យល់ព្យុះ​ដ៏​ខ្លាំង​បណ្តាល​ឱ្យ​មានការ​បាក់​ដី​នៅ​វៀតណាម​។ ព្យុះ​ម៉ូ​ឡាវ Molave បាន​បោកបក់​ចូល​ឆ្នេរ​ក្បែរ​ទីក្រុង​ដា​ណា​ង កាលពី​ថ្ងៃ​ពុធ ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​បក់​ខ្លាំង​។…

វៀតណាម ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ១៩​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​មក​ពី​ខ្យល់ព្យុះ​ដ៏​ខ្លាំង​បណ្តាល​ឱ្យ​មានការ​បាក់​ដី​នៅ​វៀតណាម​។ ព្យុះ​ម៉ូ​ឡាវ Molave បាន​បោកបក់​ចូល​ឆ្នេរ​ក្បែរ​ទីក្រុង​ដា​ណា​ង កាលពី​ថ្ងៃ​ពុធ ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​បក់​ខ្លាំង​។

ព្យុះ​ទី​ហ្វុ​ង​បាន​ប៉ះពាល់​ដល់​ប្រជាជន​ជាង​មួយ​លាន​នាក់​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ដោយ​បន្សល់​ទុក​នូវ​ការ​បំផ្លិចបំផ្លាញ​។ មនុស្ស​ប្រហែល ៣៧៥.០០០ នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព មុន​ពេល​ម៉ូ​លាវ​វាយប្រហារ​ដោយ​ខ្យល់​បក់​ក្នុង​ល្បឿន រហូត​ដល់​ជាង ១៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ប៉ុន្តែ​នៅ​ពេល​ព្យុះ​បាន​បោកបក់​ឆ្ពោះទៅ​ភាគ​ខាងលិច ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រញាប់ប្រញាល់​ស្វែងរក​អ្នក​នៅ​រស់​បន្ទាប់​ពី​ការ​រ​បាក់​ដី​ជា​ច្រើន​នៅ​ក្នុងភូមិ​វៀតណាម​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​សាកសព​យ៉ាង​ហោច​ណាស់ ១៩​នាក់ ចេញពី​ភក់​នៅ​ទូ​ទាំង​ភូមិ​ចំនួន​៣ នៅ​ខេត្ត​កាង​ណា​ម នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​។ ចំនួន​អ្នក​ស្លាប់​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ដោយ​មាន​របាយការណ៍​ខ្លះ​បាន​បង្ហាញ​ថា​ចំនួន​នេះ​អាច​ខ្ពស់​ជាង​នេះ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ