ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​១​កន្លែង​ទៀត ក្នុង​ខេត្ត​មួយ​របស់​វៀតណាម សម្លា.ប់​មនុស្ស​ម្នាក់ បាត់​ខ្លួន​១០​នាក់

3 ឆ្នាំ មុន

វៀតណាម ៖ មនុស្ស​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា បាន​ស្លាប់ ស្រប​ពេល​មនុស្ស​ចំនួន​១០​នាក់​ទៀត នៅ​ក្នុង​ខេត្ត Quang Nam បានបាត់​ខ្លួនក្នុងពេលតែមួយ…

វៀតណាម ៖ មនុស្ស​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា បាន​ស្លាប់ ស្រប​ពេល​មនុស្ស​ចំនួន​១០​នាក់​ទៀត នៅ​ក្នុង​ខេត្ត Quang Nam បានបាត់​ខ្លួនក្នុងពេលតែមួយ សង្ស័យ​កប់​នៅ​ក្នុង​ការ​បាក់​ដីមួយទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ តុលា ២០២០​នេះ ។

លោក Nguyen Quang ចៅហ្វាយ​រង​ស្រុក Phuoc Son បាន​និយាយ​ថា ការ​រអិល​បាក់​ដី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កើតឡើង​នៅ​ស្រុក Phuoc Son ដែល​មាន​ចម្ងាយ​ប្រហែល ២០០​គីឡូម៉ែត្រ ពី​ស្រុក Nam Tra My ដែល​រង​នូវ​ការ​បាក់​ដី​ពីរ​កន្លែង​ផ្សេង​ទៀត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៤​នាក់ ។

លោក​ចៅហ្វាយ​រង​ស្រុក បាន​បន្ត​ថា នៅ​ស្រុក Phuoc Son នេះ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់ ដែលលោក​ទទួល​ដំណឹង​មកថា បាន​ស្លាប់ ហើយ​មាន​មនុស្ស ១០​នាក់​ទៀត​កំពុង​បាត់​ខ្លួន ។ ជន​រង​គ្រោះ​ទាំង​១១​នាក់ ត្រូវ​​គេ​រាយការណ៍​ថា ជា​សមាជិកក្រុមគ្រួសារ​តែ​មួយ ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ នៅ​ពេល​បណ្តាញ​ទំ​នា​ក់​ទំនង ត្រូវ​រង​ការ​ខូចខាត​ពាសពេញ​តំបន់ អ្នកស្រុក​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ ដោយ​ថ្មើរជើង ទៅ​អាជ្ញាធរ​ស្រុក នាព្រឹក​ព្រហស្បតិ៍​នេះ​” ។

ប៉ូ​លី​ស​ទាហាន និង​បុគ្គលិក​ជួយ​សង្គ្រោះ​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​ដែល​ពិបាកទៅ​ដល់ ដើម្បី​អង្កេត​ការ​ខូចខាត ​និង​ជម្លៀស​ប្រជាជន​នៅ​តំបន់​នោះ ។

ខេត្ត Quang Nam មួយ​បាន​កត់ត្រា​នូវ​ការ​បាក់​ដី​ជា​ច្រើន ចាប់តាំងពី​ថ្ងៃ​ពុធ​មក ដោយសារ​តែ​ខ្យល់ព្យុះ Molave បាន​បោកបក់​វាយ​បំផ្លាញ ។

ព្យុះ Molave ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត ដែល​វាយប្រហារ​មក​លើ​ប្រទេស​វៀតណាម វា​បាន​បំផ្លាញ​ដើមឈើ​ជា​ច្រើន​ដើម និង​ខូចខាត​ផ្ទះ​រាប់រយ​ខ្នង និង​សំណង់​ផ្សេង​ៗ​ទៀត ផ្ទះ​ប្រមាណ ៥៦.០០០​ខ្នង ត្រូវ​ប៉ើង​ដំបូលផ្ទះ​អស់ ។ ជំនន់​ទឹកភ្លៀង រហូត​ដល់ ៣០០​មិល្លីម៉ែត្រ នៅ​ខេត្ត Quang Nam គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ