ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងទឹកម្កាក់ រក្សាបរិមាណទឹកទុកបាន ១០០% អំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់របស់ពលរដ្ឋស្រុកជីក្រែង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក…

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេសកកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ចុះ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិត​ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។

This image has an empty alt attribute; its file name is 3134184e7646fd3a5453a73f7f2487ab-1024x768.jpg

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណ:រដ្ឋប្រជាមានិតចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានចំនួន​ ២.៤០០​ ហិកតានៅរដូវប្រាំង និង​២៨.៨៥០​ ហិកតានៅរដូវវស្សា ។

This image has an empty alt attribute; its file name is 6570dad1c7cd375f1a3b1e7b4346205b-1024x682.jpg

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះពិនិត្យ សំណង់ទំនប់អាងទឹកម្កាក់ គឺ​ជាការចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយដែលបានឃើញបរិមាណទឹករក្សាទុកក្នុងអាងបាន ១០០% ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋស្រុកជីក្រែង ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 0930d1ac0a1d3df764870cc33b1510a3-1024x682.jpg
This image has an empty alt attribute; its file name is 5c67349fed1be56ef0eaa6b6db0a5d76-1024x768.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ