ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​មាន​លុយ​ក្នុង​ខ្លួន​បាន​ទេ?

3 ឆ្នាំ មុន

សំណួរ​នេះ​ប្រហែលជា​សំណួរ​ដែល​ស្ថិត​ក្នុង​ខួរក្បាល​របស់​មនុស្ស​ជា​ច្រើន​ដែល​មាន​ក្តី​សុបិន​ចង់​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​។ ចម្លើយ​ខ្លី​គឺ​អ្នក​អាច ប៉ុន្តែ​វា​មិនមែន​ជា​ផ្លូវ​ដើរ​មួយ​ដែល​មនុស្ស​ចង់​ដើរ​ទេ​។ តែ​ប្រសិនបើ​អ្នក​បាន​សម្រេចចិត្ត​ច្បាស់លាស់​ហើយ​ថា​វា​ជា​ផ្លូវ​ដែល​អ្នក​ចង់​ដើរ អត្ថបទ​នេះ​អាច​នឹង​ជួយ​ដល់​អ្នក​បាន​។ ចូរ​កត់សម្គាល់​ដែរ​ថា ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​មិន​មាន​លុយ​មិន​ដូច​គ្នា​នឹង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​មាន​ធនធាន​ទេ​។ ផ្ទុយ​មក​វិញ ប្រសិនបើ​អ្នកមាន​ធនធាន​ច្រើន នោះ​អ្នក​មិន​ចាំបាច់​ត្រូវ​មាន​លុយ​ច្រើន​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ឡើយ​។ធនធាន​ទាំងនេះ​រួម​មាន​ចំណេះដឹង…

សំណួរ​នេះ​ប្រហែលជា​សំណួរ​ដែល​ស្ថិត​ក្នុង​ខួរក្បាល​របស់​មនុស្ស​ជា​ច្រើន​ដែល​មាន​ក្តី​សុបិន​ចង់​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​។ ចម្លើយ​ខ្លី​គឺ​អ្នក​អាច ប៉ុន្តែ​វា​មិនមែន​ជា​ផ្លូវ​ដើរ​មួយ​ដែល​មនុស្ស​ចង់​ដើរ​ទេ​។ តែ​ប្រសិនបើ​អ្នក​បាន​សម្រេចចិត្ត​ច្បាស់លាស់​ហើយ​ថា​វា​ជា​ផ្លូវ​ដែល​អ្នក​ចង់​ដើរ អត្ថបទ​នេះ​អាច​នឹង​ជួយ​ដល់​អ្នក​បាន​។

ចូរ​កត់សម្គាល់​ដែរ​ថា ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​មិន​មាន​លុយ​មិន​ដូច​គ្នា​នឹង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​មាន​ធនធាន​ទេ​។ ផ្ទុយ​មក​វិញ ប្រសិនបើ​អ្នកមាន​ធនធាន​ច្រើន នោះ​អ្នក​មិន​ចាំបាច់​ត្រូវ​មាន​លុយ​ច្រើន​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ឡើយ​។
ធនធាន​ទាំងនេះ​រួម​មាន​ចំណេះដឹង ភាព​ច្នៃប្រឌិត មនុស្ស​ដែល​អ្នក​ស្គាល់​ក្នុង​សង្គម បទ​ពិសោធន៍ ពេលវេលា និង​សមត្ថភាព​ក្នុង​ការ​មើលឃើញ​ឱកាស​ដែល​មនុស្ស​ទូទៅ​មិន​អាច​មើលឃើញ​ជាដើម​។

១. ចាប់ផ្តើម​ពី​គំនិត
អ្នក​មិន​ចាំបាច់​ត្រូវ​មានគំនិត​ថ្មី​ដែល​ខុស​ពី​អ្នក​ដទៃ​ទាំងស្រុង​ទេ​។ លើ​ទីផ្សារ​មានគំនិត​ល្អ​ៗ​ជា​ច្រើន​ដែល​អ្នក​អាចយ​កមក​កែ​ច្នៃ និង​ធ្វើ​ឲ្យ​វា​ល្អ​ប្រសើរ​ជាង​មុន​បាន ដូច​ជា​ធ្វើ​ឲ្យ​ផលិតផល​មាន​តម្លៃ​សមរម្យ​ជាង​មុន បង្កើន​គុណភាព​សេវាកម្ម ឬ​ធ្វើ​ឲ្យ​វា​លឿន​ជាង​មុន ឬ​ស្អាត​ជាង​មុន​ជាដើម​។ អ្នក​អាច​មើល​ធនធាន​ដែល​អ្នកមាន និង​វាយតម្លៃ​ថា​តើ​អ្នក​អាច​ប្រើ​ធនធាន​របស់​អ្នក​ដើម្បី​សម្រេច​បាន​អ្វីខ្លះ​។

២. ផែនការ
បន្ទាប់​ពី​មានគំនិត​ហើយ អ្នក​ត្រូវ​បង្កើត​ផែនការអាជីវកម្ម​។ ជាដំបូង​ផែនការ​របស់​អ្នក​ត្រូវ​មាន​សេចក្តី​សង្ខេប​អត្ថាធិប្បាយ​ពី​អាជីវកម្ម​របស់​អ្នក​ដើម្បី​ឲ្យ​អ្នក​អាន​យល់​ដឹង​ពី​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​រៀបចំ​ផែនការ​ចំណូល និង​ចំណាយ​។ តើ​អ្នកមាន​ថវិកា និង​ធនធាន​ប៉ុន្មាន? និង​ចុង​ក្រោយ​គឺ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដោយ​យោង​តាម​ថវិកា និង​ធនធាន​ដែល​អ្នកមាន​។

៣. រក​មធ្យោបាយ​ប្រមូល​មូលធន
ប្រសិនបើ​អ្នក​មិន​មាន​ថវិកា​សម្រាប់​ចាប់ផ្តើម​អាជីវកម្ម​ទេ​នោះ អ្នក​អាច​ព្យាយាម​ប្រមូល​មូលធន​បាន​។ មិត្តភក្តិ និង​ក្រុម​គ្រួសារ​ជា​ប្រភព​ងាយ​មួយ​ដែល​អ្នក​អាច​សាកល្បង​សាកសួរ​បាន ប៉ុន្តែ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​អនុញ្ញាត​ឲ្យ​បញ្ហា​លុយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មិត្ត និង​ក្រុម​គ្រួសារ​របស់​អ្នក​។

ក្រៅពី​នេះ​ហើយ​អ្នកមាន​អាច​ងាក​តៅ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្សេង​ៗ​បាន តែ​អ្នក​ត្រូវ​ពិនិត្យ​មើ​ក​អត្រា​ការ​ប្រាក់​ឲ្យ​បាន​ច្បាស់លាស់​និង​គណនា​ថា​អ្នក​ពិតជា​អាច​រក​ប្រាក់​ចំណេញ​បាន​គ្រប់គ្រាន់​ដើម្បី​បង់ការ​ប្រាក់​នោះ​ទេ​ ។ ប្រទេស​កម្ពុជា​ក៏​មានកម្ម​វិធី​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន​ថវិកា​ទុក​ចាប់ផ្តើម​អាជីវកម្ម​ជា​ច្រើន​ដោយ​មានការ​ឧបត្ថម្ភ​ធន​ពី​ក្រុមហ៊ុន​ធំ​ៗ​។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​នឹង​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​ត្រូវ​តែ​យល់​ដឹង​ពី​ឱកាស​ទាំងនេះ​នឹង​ត្រៀមខ្លួន​មុន​ពេល​មានការ​បើក​ទទួល​ពាក្យ​។

ជាក់ស្តែង ទាំងនេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដើរ​ទេ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​។ ដើម្បី​ធានា​ថា​អាជីវកម្ម​អ្នក​នឹង​ជោគជ័យ អ្នក​ត្រូវ​ឆ្លងកាត់​ជំហាន​ជា​ច្រើន​ទៀត ហើយ​អ្នក​ប្រហែលជា​ត្រូវ​បរាជ័យ​ច្រើន​ដង​ផង​ដែរ​មុន​នឹង​អាច​សម្រេច​បាន​ភាព​ជោគជ័យ​បាន​។ អ្នក​ត្រូវ​ចង​ចាំ​ថា​ភាព​បរាជ័យ​ជា​រឿង​ទូទៅ​ទេ​សម្រាប់​អាជីវករ ហើយ​អ្នក​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន និង​បន្ត​ដើរទៅ​មុខជា​និច្ច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ