ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៤១ ខេត្ដកំពង់ស្ពឺ សូម​រក​ផ្លូវ​វាង ជា​បណ្ដោះអាសន្ន

3 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាល​ខេត្ដកំពង់ស្ពឺ បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ក្រោយ​ជំនន់​ទឹកភ្លៀង ប៉ុន្មាន​ថៃ្ង​កន្លង​មកនេះ ផ្លូវជាតិ​លេខ​៤១…

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាល​ខេត្ដកំពង់ស្ពឺ បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ក្រោយ​ជំនន់​ទឹកភ្លៀង ប៉ុន្មាន​ថៃ្ង​កន្លង​មកនេះ ផ្លូវជាតិ​លេខ​៤១ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​បន្ទាន់ ។

អាស្រ័យ​ហេតុនេះ បងប្អូន​ប្រជាពលរដ្ឋ សាធារណៈជន ដែល​មាន​បំណង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ឆ្ពោះទៅ​កាន់​ខេត្ដ​ផ្សេង​ៗ ឬ​ឆ្ពោះ​មក រាជធានី​ភ្នំពេញ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​រក​ផ្លូវ​វាង​ផ្សេង ជៀសវាង​ការ​កកស្ទះ​ចរាចរណ៍ និង​ខាត​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ ពិសេស​បងប្អូន ដែល​មាន​កិច្ចការ​បន្ទាន់​ៗ​ចាំបាច់ គួរ​រក​ផ្លូវ​វាង​ជា​បណ្ដោះអាសន្ន សូម​ការ​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​បញ្ហា​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ