មហាសេដ្ឋី​វ័យក្មេង​របស់​ប្រទេស​ចិន​ដែល​កំពុង​ជោគជ័យ​ខ្លាំង​ក្នុង​ឆ្នាំ ២០២០


មហាសេដ្ឋី​វ័យក្មេង​របស់​ប្រទេស​ចិន​រកបាន​ប្រមាណ​២២៣​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ទោះជា​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ពិតមែន​ក្តី​។ យោង​ទៅ​តាម Hurun Rich List កាលពី​ស​ប្តា​ហ៍​មុន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​មាន​មហាសេដ្ឋី​ដែល​មាន​អាយុ​ក្រោម ៤០ ឆ្នាំ​ចំនួន​៦០​នាក់​ក្នុងឆ្នាំនេះ ដោយ​មាន ១៤​នាក់​ទើបតែ​ចូលរួម​ក្រុម​នេះ​ក្នុង​ឆ្នាំ ២០២០ ក្នុង​ពេល​ដែល​ថ្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​កើនឡើង​យ៉ាង​លឿន​។ខាងក្រោម​គឺជា​មហាសេដ្ឋី​វ័យក្មេង​របស់​ប្រទេស​ចិន​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​៖

១. អ្នកស្រី ហ្វ៊ី​យេ​ន យ៉ាង (Huiyan Yang)
អ្នកស្រី និង​ក្រុម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​សរុប ៣៣.១​ប៊ី​លាន​ដុល្លារ​។ មហាសេដ្ឋី​អាយុ ៣៩​ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​ចាត់ទុកជា​ស្ត្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​អាស៊ី​ដែរ​។ អ្នកស្រី​ជា​ម្ចាស់​ភាគហ៊ុន​របស់ Country Garden ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឪពុក​របស់​អ្នកស្រី​ដែល​ធ្លាប់​ជា​កសិករ​ម្នាក់​។

២. អ្នកស្រី ចេ​សិន ចាង (Zetian Zhang)
អ្នកស្រី​ចាង និង​ស្វាមី​ល​មានទ្រព្យ​សម្បត្តិ​សរុប ២៣.៥​ប៊ី​លាន​ដុល្លារ បន្ទាប់​ពី​មើលឃើញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​កើនឡើង​ប្រមាណ ១១១% ក្នុងឆ្នាំនេះ​ព្រោះតែ​ការ​លូតលាស់​យ៉ាង​លឿន​របស់​ក្រុមហ៊ុន JD.com​។ ក្នុង​នាម​ជា​អាជីវករ​ម្នាក់ អ្នកស្រី​ចាង​ដើរតួ​ជា​វិនិយោគិន និង​ទីប្រឹក្សា​ផ្នែក Fashion ក្នុង​អាជីវកម្ម​លក់​ផលិតផល​ប្រេ​ន​ៗ​របស់ JD ផង​ដែរ​។ នៅ​អាយុ ២៤​ឆ្នាំ អ្នកស្រី​បាន​ក្លាយជា​មហាសេដ្ឋី​ភេទ​ស្រី​ដែល​មាន​វ័យក្មេង​ជាងគេ​ក្នុង​ប្រទេស​ចិន​បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ក្នុង​ឆ្នាំ ២០១៥​។

៣. លោក​ហោ យ៉ា​ន (Hao Yan)
លោក​យ៉ា​ន​មាន​អាយុ ៣៤​ឆ្នាំ និង​មានទ្រព្យ​សម្បត្តិ​សរុប ២១.៣​ប៊ី​លាន​ដុល្លារ​។ លោក​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន​សំណង់ Pacific Construction Group ដែល​ជា​ក្រុមហ៊ុន​របស់​ឪពុក​របស់​លោក​។

៤. លោក​យី​មីង ចាង (Yiming Zhang)
មហាសេដ្ឋី​អាយុ ៣៧​ឆ្នាំ​រូប​នេះ​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​របស់ TikTok​។ TikTok ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង និង​មាន​ប្រជាប្រិយភាព​ជាង Instagram របស់ Facebook ទៅ​ទៀត​ក្នុង​ចំណោម​យុវជន​អា​មេ​រិ​ក​។

៥. លោក​បាង​ស៊ី​ន ចាង (Bangxin Zhang)
ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤​ប៊ី​លាន​ដុល្លារ លោក​ចាង​គឺជា​សហ​ស្ថាបនិក និង​អគ្គនាយក​របស់​ក្រុមហ៊ុន TAL Education​។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៣ និង​ត្រូវ​បាន​ដាក់​លើ​ទីផ្សារ​ភាគហ៊ុន​ញូយ៉ក​ក្នុង​ឆ្នាំ ២០១០​។ តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មក ក្រុមហ៊ុន​នេះ​ទទួល​បានការ​លូតលាស់​យ៉ាង​ខ្លាំង​ខណៈ​ដែល​សិស្សានុសិស្ស​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​សិក្សា​ពី​ចម្ងាយ​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ