ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការនគរបាលជាតិជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ជាមួយនឹងពាក្យថា «ទឹកជំនន់ គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឆ្លៀតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ អ្នកឧកញ៉ា…

រាជធានីភ្នំពេញ៖ ជាមួយនឹងពាក្យថា «ទឹកជំនន់ គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឆ្លៀតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្មជាបន្តបន្ទាប់ដោយបានជួយឧបត្ថម្ភថវិកាចំនួន ៥៨.០០០ ដុល្លារអាមេរិក សម្រាប់ទិញអង្ករចំនួន ១០០តោន មីចំនួន ៥០០កេស និងទឹកបរិសុទ្ធចំនួន ១.០០០កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់ ។

This image has an empty alt attribute; its file name is b12c50caf5d5c503845930441f2c97c0-1024x682.jpg

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមអ្នកឧកញ៉ាដែលបានផ្ដល់ជាជំនួយបន្តបន្ទាប់ ដល់ប្រជាជនកម្អុជាដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ។

This image has an empty alt attribute; its file name is 0f7d9b3b0e68eef5cebf5b015bd2197a.jpg

គួរកត់សម្គាល់ថា ថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគនូវទឹកប្រាក់ ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចាត់ចែកជួយដល់អ្នករងគ្រោះដោយសារទឹកជំនន់ និងបានផ្ដល់ជំនួយជាអង្ករចំនួន ១០០តោន មីចំនួន ៣០០កេសធំ និងទឹកបរិសុទ្ធចំនួន ១០០០កេស គិតជាទឹកប្រាក់សរុប ៧៥.០០០ ដុល្លារអាមេរិក ដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់ផងដែរ ។

This image has an empty alt attribute; its file name is 7422ae0592d3c22dc15601e92b651671-736x1024.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរ ណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកា និងសម្ភារជាង ៧,៧២ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ម៉ឺននាក់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ