ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម


រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ការ​យល់​ដឹង​នៃ​ជំងឺមហារីក​សុដន់​ដែល​តែងតែ​រៀបចំ​ឡើងជា​រាង​រាល់​ឆ្នាំ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA ប្រចាំ​នៅ​កម្ពុជា ចាប់ផ្តើម​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង និង​ការ​ការពារ​ខ្លួន​ពី​ជំងឺមហារីក​សុដន់​ទទួលយក​ការ​ពិនិត្យ​ទាន់​ពេលវេលា (Fit for Hope 2020) នៅ​ក្នុង​ខែតុលា​នេះ​ក្នុង គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អោយ​កាន់តែ​ទូលំទូលាយ​ពី​ជំងឺមហារីក​សុដន់​និង​ប្រមូល​ថវិកា​សម្រាប់​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ខ​ល​នៃ​ក្តី​សង្ឃឹម​ដែល​ជួយ​ព្យាបាល​អ្នកជំងឺ​មហារីក​សុដន់ និង​ផ្តល់​ការ​ពិនិត្យ​ដោយ​ឥត​គិតថ្លៃ ជា​ពិសេស​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នេះ​ទៅ​ដល់​ប្រជាជន​កម្ពុជា​ទាំង​ស្ត្រី និង​បុរស​។

ក្រោម​ចក្ខុវិស័យ​ដ៏​មុតមាំ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​សុខភាព​ល្អ និង​ជិ​វិត​កាន់តែ​ប្រសើរ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA ប្រចាំ​នៅ​កម្ពុជា បន្ត​សហការ​ជាមួយ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ខ​ល​នៃ​ក្តី​សង្ឃឹម (Center of HOPE) ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​។ ថវិកា​ដែល​ប្រមូល​បាន​នៅ​ក្នុង​យុទ្ធនាការ​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​ជា​ផ្លូវការ​ជូន​មន្ទីរពេទ្យ​នៅ​ពេល​បញ្ចប់​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ខែធ្នូ ២០២០​។

នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA នឹង​បង្កើន​ការ​យល់​ដឹង​អំពី​យុទ្ធនាការ​ដោយ​ការ​ផលិត និង​ដាក់​ផ្សាយ​នូវ​វី​ដេ​អូ​អប់រំ​ភាគ​ដើម្បី​ជួយ​អប់រំ​ដល់​សាធារណជន​ពី​ជំងឺមហារីក​សុដន់​នេះ​។ កម្មវិធី​នេះ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ដែល​នឹង​បង្ហាញ​នៅ​លើ​ដើមឈើ​និម្មិតរូប តាម​រយៈ​ការ​ចូលរួម​គាំទ្រ​របស់​អ្នក​នៅ​ក្នុង​យុទ្ធនាការ​នេះ​ដោយ​ការ​បន្ថែម​បូ​ពណ៌​ផ្កាឈូក​ដោយ​គ្រាន់តែ​ចូល​លេង និង​ចែករំលែក​ដល់​មិត្ត​ភ័ក្តិ​របស់​អ្នក​ឲ្យ​បានដឹង និង​ចូលរួម​ជាមួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​។

ក្នុង​ឆ្នាំ 2018 យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទទួល​បានការ​គាំទ្រ​រាប់​ម៉ឺន​នាក់ ដោយ​ការ​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​ជា​ច្រើន​ដូច​ជា ផ្សព្វផ្សាយ​សម្រាប់​បុគ្គលិក និង​សហការី តារា​ល្បី​ៗ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកមាន​ឥទ្ធិពល រៀបចំ​សិក្ខាសាលា​ដល់​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ និង​សកម្មភាព​ផ្សព្វផ្សាយ​នៅ​តាម​ទីផ្សារ ហើយ​ផ្តល់​ការ​ពិនិត្យ​ជំងឺមហារីក​សុដន់​ដោយ​ឥត​គិតថ្លៃ​រហូត​ដល់ 1300​នាក់ ការ​ដើរ​ព្យុហយាត្រា «Pink Walk» ដែល​មាន​អ្នកចូលរួម 2000​នាក់ និង​ជួបជុំ​នៅ​កោះ​ពេជ្រ រួម​ជាមួយ​វគ្គ​បណ្តុះបណ្តាល Zumba ដែល​មាន​អ្នកចូលរួម​ប្រមាណ 800​នាក់​។ កម្មវិធី​ជា​បន្តបន្ទាប់​ត្រូវ​បាន​បញ្ចប់​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​មួយ​ដ៏​ធំ​ដែល​មិន​អាច​បំភ្លេច​បាន រួម​ជាមួយ​ការ​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​អ្នក​គ្រប់​គ្នា​ឲ្យ​រស់នៅ​ចេះ​បង្ការ​ខ្លួន និង​ចៀស​ឆ្ងាយ​ពី​ជំងឺមហារីក​សុដន់ ដែល​មានការ​ចូលរួម​ពី​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា និង​អ្នកគាំទ្រ​ប្រមាណ 20,000 នាក់​។

អ្នក​ទាំងអស់​គ្នា​អាច​ចូលរួម​ដោយ​បរិច្ចាគ​ដល់​មូលនិធិ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​នៃ​កា​ការពារ​ខ្លូ​ន​ពី​ជំងឺមហារីក​សុដន់ សម្រាប់​ឆ្នាំ 2020 ដែល​នឹង​ត្រូវ​ប្រគល់​ជូន​មន្ទីរពេទ្យ HOPE នៅ​ពេល​បញ្ចប់​យុទ្ធនាការ​។ ផ្តើម​ចេញពី​ខ្លួន​អ្នក សូម​ទៅ​ទទួលយក​ការ​ពិនិត្យ និង​ចែករំលែក​ការ​យល់​ដឹង​នេះ​ដោយ​ចាប់ផ្តើម​និយាយ​ពី​ជំងឺមហារីក​សុដន់​ទៅ​កាន់​មិត្ត​ភិ​ក្តិ និង​ក្រុម​គ្រួសារ​។ ការ​ចូលរួម​បរិច្ចាគ​ប្រាក់ 5​ដុល្លារ របស់​អ្នក​នឹង​ទទួល​បានជា​អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​នូវ​ទឹកចិត្ត​ថ្លៃថ្លា​របស់​អ្នក​ដោយ​អ្នក​អាច​ផ្ញើ​ប្រាក់​បរិច្ចាគ​របស់​អ្នក មក​កាន់​មូលនិធិ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​នៃ​ការ​ការពារ​ខ្លួន​ពី​ជំងឺមហារីក​សុដន់​ជា​ផ្លូវការ តាម​រយៈ​គណនី​ធនាគារ ABA 001052306 បន្ទាប់​មក​អ្នក​ចុច screenshot នូវ​ប្រតិបត្តិការ​ផ្ញើ​ប្រាក់​បរិច្ចាគ​របស់​អ្នក រួច​ផ្ញើ​សារ​មក​កាន់ Facebook Messenger នៃ Facebook Page របស់ AIA Cambodia ដើម្បី​បញ្ជាក់​ជា​ការ​ស្រេច​។ ក្រុមការងារ AIA នឹង​ទាក់ទង​លោក​អ្នក​វិញ​ដើម្បី​ប្រគល់​ជូន​អាវយឺត​ដ៏​ស្រស់​ស្អាត​ជូន​អ្នក​នៅ​គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​។ ប្រសិនបើ​លោក​អ្នក​នៅ​មាន​ច​ម្ង​ល់ ឬ​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​កាន់​លេខ 098 980 757 ។ យើងខ្ញុំ​មាន​មោទនភាព​បំផុត​ចំពោះ​លោក​អ្នក​ដែល​អាច​ចូលរួម​បរិច្ចាគ​ថវិកា​ច្រើន​ៗ​លើស​ពី 5​ដុល្លារ តាម​លទ្ធភាព​បរិច្ចាគ​របស់​អ្នក​។ ថវិកា​ទាំងអស់​នឹង​ជួយ​គាំទ្រ​ដល់​មូលនិធិ​នៃ​យុទ្ធនាការ ដែល​នឹង​ជួយ​ដល់​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​ជំនួយ​ដើម្បី​ទទួល​បានការ​ពិនិត្យ និង​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​នេះ​ទាន់​ពេលវេលា​។

អំពី​ជំងឺមហារីក​សុដន់
ជំងឺមហារីក​សុដន់ គឺជា​បុព្វហេតុ​ដ៏​គ្រោះថ្នាក់​បំផុត​នៃ​ការ​ស្លាប់​ទាក់ទង​នឹង​ជំងឺមហារីក ក្នុង​ចំណោម​ស្ត្រី​នៅ​ទូ​ទាំង​ពិភពលោក​ដែល​ក្នុង​នោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​អត្រា​ស្លាប់​ខ្ពស់​បំផុត​។ ជា​រៀង​រាល់​ឆ្នាំ ជំងឺមហារីក​សុដន់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថ្មី​ៗ​នេះ​កើត​មាន​លើ​ស្ត្រី​ជាង 1.1 លាន​នាក់ ហើយ​ករណី​ទាំងនេះ​គឺ​ស្មើនឹង​ជាង 10% នៃ​ករណី​ជំងឺមហារីក​ថ្មី​ទាំងអស់​។ ជាមួយនឹង​ការ​ស្លាប់​ជាង 410,000 នាក់ ជា​រៀង​រាល់​ឆ្នាំ ជំងឺ​នេះ​មាន​ចំនួន​ច្រើន​ជាង 1.6% នៃ​ការ​ស្លាប់​របស់​ស្ត្រី​ទាំងអស់​នៅ​ទូ​ទាំង​ពិភពលោក​។ ជំងឺមហារីក​សុដន់ គឺជា​បញ្ហា​សុខភាព​សាធារណៈ​បន្ទាន់​មួយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់ និង​កំពុង​ក្លាយជា​បញ្ហា​បន្ទាន់​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទាប ហើយ​អត្រា​នៃ​កំណើន​នេះ​បាន​កើនឡើង​រហូត​ដល់ 5%​ក្នុង​មួយ​ឆ្នាំ​។

ទោះបីជា​វិស័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មានការ​រីក​ចម្រើន ប៉ុន្តែ​ពិភពលោក ក៏​នៅ​តែ​ប្រឈម​មុខ​ធនធាន​ដែល​មាន​សមត្ថភាព​ក្នុង​ការ​កំណត់​រោគ​សញ្ញាណ​ដំបូង ពិនិត្យ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ​ឲ្យ​ទាន់​ពេលវេលា ​។ ការ​កំណត់​រោគ​សញ្ញាណ​ដំបូង​នៃ​ជំងឺមហារីក​សុដន់ ពិតជា​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​ពិនិត្យ​ព្យាបាល​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ជួយ​ដល់​អ្នកជំងឺ​ទាន់​ពេលវេលា ប៉ុន្តែ តម្រូវ​ឲ្យ​មានការ​អប់រំ​យល់​ដឹង​ជា​សាធារណៈ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​អ្នកជំងឺ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ