ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាកដជា​ឆ្ងាញ់​ខ្លាំង​ហើយ​! Mikasa Fusion & Lounge រៀបចំ​ឈុត​ម្ហូប​ជប៉ុន​ពិសេស ៣​ប្រភេទ ទទួលភ្ញៀវ ក្នុង​កម្មវិធី Halloween ខាង​មុខ​នេះ នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ អាហារ​ដ្ឋា​ន​ទំនើប​ម្ហូប​ជប៉ុន Mikasa Fusion and Lounge…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ អាហារ​ដ្ឋា​ន​ទំនើប​ម្ហូប​ជប៉ុន Mikasa Fusion and Lounge បាន​ប្រកាស​នូវ​ឈុត​ម្ហូប ៣​ប្រភេទ ដែល​ចុងភៅ​បាន​សម្រាំង​ចេញ​យ៉ាង​ប្រណិត​ទាំង​រសជាតិ និង​ការ​តុបតែង ដើម្បី​ផ្តល់​ជូន​អតិថិជន ដែល​អញ្ជើញ​មក​ចូលរួម​កម្មវិធី Mikasa Halloween ចាប់ពី​ថ្ងៃ​ទី 30-31 និង 01 ខែតុលា ឆ្នាំ 2020 ម៉ោង 5​ល្ងាច​តទៅ នៅ​ជាន់​ទី​1 ផ្សារ​ទំនើប​ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល ស្ថិត​នៅ​លើ​មហាវិថី​នរោត្តម ។

លោក រិ​ទ្ធ ដែល​តំណាង​អោយ​ភោជនីយដ្ឋាន Mikasa Fusion and Lounge បានអោយ​ដឹង​ថា ម្ហូប​ទាំង ៣​ឈុត​នោះ ត្រូវ​កំណត់​ជា​លំដាប់​កញ្ចប់ Silver តម្លៃ 200USD ហើយ កញ្ចប់ Gold តម្លៃ 400USD និង​កញ្ចប់ Diamond មាន​តម្លៃ​800USD តែ​ប៉ុណ្ណោះ​ក្នុង​១​ឈុត ដោយឡែក​ក្រៅពី​ម្ហូប​ពិសេស​ទាំង 3 ឈុត​ខាងលើ​នេះ Mikasa ក៏​មាន​ម្ហូបអាហារ​ប្រចាំ​ហាង​សម្រាប់​ភ្ញៀវ​ដូច​សព្វដង​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ដើម្បី​អោយ​កម្មវិធី​លោក​ខាងលិច​មួយ​នេះ កាន់តែ​សប្បាយ​រីករាយ​បន្ថែម យើង​ក៏​បាន​អញ្ជើញ​ក្រុម​សិល្បៈករ និង DJ ល្បី​ៗ​ចូលរួម​ផ្តល់​នូវ​ការ​ប្រគុំ​តន្ត្រី ជាមួយនឹង​បទ​ភ្លេង​ល្បី​ៗ កំដរ​បរិយាកាស​ដ៏​ព្រឺព្រួច​ជាមួយ​ការ​តុបតែង​បែប Halloween ទាំង ៣​រាត្រី​ផង​ដែរ ។

បញ្ជាក់​ផង​ដែរ​ថា សំបុត្រ​ចូលរួម​កម្មវិធី​នេះ​មាន​តម្លៃ​ត្រឹម 10 ដុល្លារ តែ​ប៉ុណ្ណោះ ហើយ​សំបុត្រ​នេះ លោក លោកស្រី​អាច​ទទួល​បាន​មក​វិញ​នូវ​ម្ហូប​ប្រចាំ​ហាង 1 ឈុត និង ភេ​ស្ជះ ឬ​ស្រា​បៀរ មួយ​កែវ ដែល​មាន​តម្លៃ​ជិត 20 ដុល្លារ ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ