ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជម្រើស​សម្លៀក​បំពាក់​​ធ្វើ​ឲ្យ​អ្នកមាន​ជំនឿ​ចិត្ត​ជាង​មុន​ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​ច្រើន

2 ខែ មុន

រូបរាង​ខាងក្រៅ​មាន​សារៈសំខាន់​ណាស់​មិន​ថា​សម្រាប់​អាជីព ឬ​អាជីវកម្ម​ឡើយ ព្រោះ​មនុស្ស​មានការ​លំបាក​ក្នុង​ការ​មិន​វាយតម្លៃ​មនុស្ស​លើ​រូបសម្បត្តិ​របស់​អ្នក​ដទៃ​ណាស់​។ យ៉ាងណា​ក្តី ការ​ស្លៀកពាក់​ដែល​អាច​បង្ហាញ​ជំនឿ​ចិត្ត​និង​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សម្រាប់​ការងារ​មិន​ចាំបាច់​ទាមទារ​ឲ្យ​អ្នក​ចាយវាយ​រាប់រយ​ដុល្លារ​លើ​របស់​ប្រេ​ន​ៗ​ទេ​។ខាងក្រោម​គឺជា​គន្លឹះ​ក្នុង​ការ​ស្លៀកពាក់​មួយ​ចំនួន​ដែល​អាច​ជួយ​បង្កើន​ជំនឿ​ចិត្ត​របស់​អ្នក​ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​ច្រើន​៖ ១. ជ្រើស​ពណ៌​ដែល​អ្នក​ស្រលាញ់តើ​មាន​ពណ៌​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ជាងគេ0x017d7 វា​អាច​ជា​ពណ៌​ដែល​អ្នក​ស្រលាញ់ ឬ​ពណ៌​ដែល​ស័ក្តិសម​នឹង​ពណ៌​សម្បុរ​របស់​អ្នក​ជាដើម​។ រាល់ពេល​ដែល​អ្នក​ត្រូវ​ចូលរួម​កម្មវិធី​ណាមួយ​ដែល​ទាមទារ​ឲ្យ​អ្នក​បង្ហាញ​ជំនឿ​ចិត្ត…

រូបរាង​ខាងក្រៅ​មាន​សារៈសំខាន់​ណាស់​មិន​ថា​សម្រាប់​អាជីព ឬ​អាជីវកម្ម​ឡើយ ព្រោះ​មនុស្ស​មានការ​លំបាក​ក្នុង​ការ​មិន​វាយតម្លៃ​មនុស្ស​លើ​រូបសម្បត្តិ​របស់​អ្នក​ដទៃ​ណាស់​។ យ៉ាងណា​ក្តី ការ​ស្លៀកពាក់​ដែល​អាច​បង្ហាញ​ជំនឿ​ចិត្ត​និង​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សម្រាប់​ការងារ​មិន​ចាំបាច់​ទាមទារ​ឲ្យ​អ្នក​ចាយវាយ​រាប់រយ​ដុល្លារ​លើ​របស់​ប្រេ​ន​ៗ​ទេ​។
ខាងក្រោម​គឺជា​គន្លឹះ​ក្នុង​ការ​ស្លៀកពាក់​មួយ​ចំនួន​ដែល​អាច​ជួយ​បង្កើន​ជំនឿ​ចិត្ត​របស់​អ្នក​ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​ច្រើន​៖

១. ជ្រើស​ពណ៌​ដែល​អ្នក​ស្រលាញ់
តើ​មាន​ពណ៌​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ជាងគេ0x017d7 វា​អាច​ជា​ពណ៌​ដែល​អ្នក​ស្រលាញ់ ឬ​ពណ៌​ដែល​ស័ក្តិសម​នឹង​ពណ៌​សម្បុរ​របស់​អ្នក​ជាដើម​។ រាល់ពេល​ដែល​អ្នក​ត្រូវ​ចូលរួម​កម្មវិធី​ណាមួយ​ដែល​ទាមទារ​ឲ្យ​អ្នក​បង្ហាញ​ជំនឿ​ចិត្ត ចូរ​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​មាន​ពណ៌​ទាំងនេះ​។

២. សម្លៀក​បំពាក់​ដែល​មិន​មាន​ម៉ូ​ដ​ច្រើន
មាន​ពេល​ខ្លះ សម្លៀក​បំពាក់​ដែល​មិន​មាន​ម៉ូ​ដ​ស្មុគស្មាញ​ច្រើន​អាច​បង្ហាញ​ភាព​ថ្លៃថ្នូរ​បាន​ច្រើន​ជាង​។ សម្លៀក​បំពាក់​ដែល​សាមញ្ញ និង​សមរម្យ​សម្រាប់​កម្មវិធី​ដែល​អ្នក​អាច​ចូលរួម​អាច​បង្ហាញ​ទៅ​អ្នក​ដទៃ​ថា​អ្នក​មិន​ព្យាយាម​ខ្លាំង​ពេក​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ឡើយ​។ ពេល​ដែល​ផ្គុំ​ជាមួយនឹង​គ្រឿង​លង្ការ​សាមញ្ញ​ៗ​ទៀត អ្នក​នឹង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ជាង​មុន​។

៣. អាវធំ​ដែល​មាន​ពណ៌​ឆើត
ប្រសិនបើ​អ្នក​ចង់​លេចធ្លោ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ជ្រើសរើស​អាវធំ​ក្រៅ​ដែល​មាន​ពណ៌​ឆើត​។ មិន​ត្រឹមតែ​វា​ស័ក្តិសម​នឹង​ស្ថាន​ការ​ដែល​ទាមទារ​ឲ្យ​អ្នករក្សា​ភាព​ថ្លៃថ្នូរ​ទេ តែ​អ្នក​ថែម​ទាំង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដទៃ​បាន​ថែម​ទៀត​។

៤. ជ្រើសរើស​តែ​មួយ​ពណ៌​ពី​ក្បាល​ដល់​ចុងជើង
ការ​ជ្រើសរើស​សម្លៀក​បំពាក់​មួយ​ឈុត​ដែល​មាន​ពណ៌​តែ​មួយ​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ពី​ជំនឿ​ចិត្ត​របស់​អ្នក​ច្បាស់​ណាស់ ហើយ​អ្នក​ប្រាកដជា​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដទៃ​បាន​។ ប្រសិនបើ​អ្នក​ចង់​ជៀសវាង​អ្នក​ដទៃ​គិត​ថា​អ្នក​ព្យាយាម​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពេក អ្នក​អាច​ជ្រើសរើស​ពណ៌​ខ្មៅ ឬ​ខៀវ​បាន​។

ក្នុង​ពិភព​ដែល​ឲ្យ​តម្លៃ​លើ​រូបសម្បត្តិ​ខាងក្រៅ​ខ្ពស់​នេះ អ្នក​មិន​ចាំបាច់​ត្រូវ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ក្នុង​ការ​ចាយវាយ​ប្រាក់​ចំណូល​ដែល​បាន​ខិតខំរ​កមក​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដទៃ ឬ​បង្ហាញ​ថា​អ្នកជា​មនុស្ស​ដែល​មាន​សមត្ថភាព​ទេ​ ៕