ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​រស់នៅ​៦​ខែ​លើ​ទឹក ៦​ខែ​គោក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ដែល​ធ្លាប់​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រៀបចំ​ឱ្យ​ឡើង​មក​រស់នៅ​លើគោក អស់​រយៈ​ប្រមាណ​២​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​សម្រប​ខ្លួន​រស់​លើគោក​បាន​ហើយ ជាង​នេះ​ទៅ​ទៀត ពួក​គាត់​មិន​ចង់​ចុះ​ទៅ​រស់នៅ​ក្នុង​ទឹក​ដូច​មុន​ទៀត​ឡើយ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ដែល​ធ្លាប់​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រៀបចំ​ឱ្យ​ឡើង​មក​រស់នៅ​លើគោក អស់​រយៈ​ប្រមាណ​២​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​សម្រប​ខ្លួន​រស់​លើគោក​បាន​ហើយ ជាង​នេះ​ទៅ​ទៀត ពួក​គាត់​មិន​ចង់​ចុះ​ទៅ​រស់នៅ​ក្នុង​ទឹក​ដូច​មុន​ទៀត​ឡើយ ព្រោះ​ការ​រស់នៅ​លើគោក​ងាយស្រួល​ជាង ។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ។

យ៉ាងនេះ​ក្តី​ក៏​ពួក​គាត់​ចៀស​មិន​រួច​ពី​រស់នៅ​ក្នុង​ទឹក​ខ្លះ​ដែរ ព្រោះ​ទីតាំង​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​ពួក​គាត់​រស់នៅ​ជា​ដី​លិច​ទឹក អាច​និយាយ​បាន​ថា ពួក​គាត់​រស់នៅ​៦​ខែ​លើ​ទឹក ៦​ខែ​គោក ។

លោក សាំង គី​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា​នេះ​ថា ៖ ប្រជាពលរដ្ឋ បាន​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក មក​រស់នៅ​លើគោក​ចាប់ពី ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ មក​ដល់​ថ្ងៃនេះ ២៩​ខែតុលា ឆ្នាំ​២០២០ គឺ​បាន​រយៈពេល​២​ឆ្នាំ​ហើយ ។ មក​ដល់​ពេល​នេះ បងប្អូន​ប្រជាពលរដ្ឋ បាន​ទម្លាប់ខ្លួន​រស់នៅ​លើគោក​បាន​ហើយ ។ ពួក​គាត់​ប្រាប់​ថា​៖​ងាយស្រួល​ជាង​រស់នៅ​ក្នុង​ទឹក ព្រោះ​ការ​រស់នៅ​ក្នុង​ទឹក ពួក​គាត់​ត្រូវ​ចំណាយ ប្រាក់​យ៉ាងច្រើន​សម្រាប់​ទិញ​ដើម​ឬ​ស្សី , ទិញ​ពាង​, ឬ​ទិញ​ធុង​ជ័រ ក្នុង​១​ឆ្នាំ​ម្តង​ដើម្បី​យក​មក​ទ្រ​ផ្ទះ ឱ្យ​អណ្តែត​លើ​ទឹក ។

ម្យ៉ាងទៀត​ការ​រស់នៅ​លើ​ទឹក ពិតជា​ជួប​បញ្ហា​ហានិភ័យ​ច្រើន ដូច​ជា ពេល​ភ្លៀង​ខ្យល់​ម្តង​ៗ ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​ត្រូវ​ចង​ខ្យែ ឱ្យ​បាន​រឹង​មាំ បើ​មិន​ដូច​ឆ្នេះ​ទេ ផ្ទះ​ច្បាស់​ជា​អណ្តែត​តាម​ខ្យល់ ឬ ត្រូវ​ខ្យល់​វៃ​ដាច់​ខ្យែ​បោក​លិច​ជា​ពុំខាន ។ ពេល​ពួក​គាត់​មក​រស់នៅ​លើគោក គឺ​ជើង​សសរផ្ទះ​ជាប់​ដី មិន​ពិបាក​ដូច​មុន​ទៀត​ឡើយ ។

យ៉ាងនេះ​ក្តី​លោក មេឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ថា ៖ ថ្វីបើ​ពួក​គាត់​រស់នៅ​លើគោក​ពិតមែន តែ​ដី​ដែល​ពួក​គាត់​រស់នៅ គឺជា​ដី​លិច​ទឹក ដូច​ឆ្នាំ​ពេល​រដូវ​ទឹក​ឡើង ពួក​គាត់​ត្រូវ​នៅ​លើ​ទឹក គ្រាន់តែ​ផ្ទះ​គាត់​សសរ​ជាប់​ដី និយាយ​ជា​រួម ពួក​គាត់​រស់នៅ​៦​ខែ​ទឹក ៦​ខែ​គោក ។ លោក​បាន​បញ្ជាក់​ថា កន្លង​ទៅ​នេះ​អាជ្ញាធរ​ឃុំ​បាន​ខិតខំ​អភិវឌ្ឍន៍ ដោយ​ជីក​ប្រឡាយ​ធ្វើ​ផ្លូវទឹក លើក​ផ្លូវគោក​សម្រាប់​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ ដែល​បាន​បន្លាស់​ទី​ងាយស្រួល​ក្នុង​ការ​រស់នៅ ។

សូម​បញ្ជាក់​ថា​៖ ឃុំ​ឆ្នុក​ក​ទ្រូ​មាន ៣​ភូមិ គឺ​ភូមិ​ឆ្នុកទ្រូ ភូមិ​សេះ​ស្លាប់ និង​ភូមិ​យុគ​ន្ឋ មាន​ប្រជាពលរដ្ឋ​សរុប ២១៦៩​គ្រួសារ ស្មើ​និង​ជិត​១​ម៉ឺន​នាក់ ។ ប្រជាពលរដ្ឋ​មានមុខ​របរ ធ្វើស្រែ​ចំការ និង​នេសាទ ។​ពួក​គាត់​ត្រូវ​បាន​បន្លាស់​ទី​មក​រស់នៅ​លើគោក ១០០% ហើយ​នៅ​សល់​តែ​បែ​ត្រី​ខ្លះ​តែ​ប៉ុណ្ណោះ ។ ចំណែក ស្ថានីយ​ប្រេង និង​រោង​សិប្បកម្ម​ខ្លះ​នៅ​សល់ ព្រោះ​ចាំ​ទឹក​ឡើង​បន្តិចទៀត នឹង​អូស​ទៅ​ដាក់​គោលដៅ​ដែល​បាន​កំណត់ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ