ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ រយ​:​ពេល​១​ម៉ោង​នៅ​តំបន់​អាង​ត្រពាំង​ថ្ម ហើយ​បន្ត​រលឹម​គ្រាប់​ធំ​នៅឡើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ ចាប់ពី​ម៉ោង ១​ភ្លឺ​មក​នៅ​តំបន់​អាង​ត្រពាំង​ថ្ម មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ រយ​:​ពេល ១​ម៉ោង​ពេញ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ ចាប់ពី​ម៉ោង ១​ភ្លឺ​មក​នៅ​តំបន់​អាង​ត្រពាំង​ថ្ម មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ រយ​:​ពេល ១​ម៉ោង​ពេញ ហើយ​បន្ត​ដោយ​រលឹម​គ្រាប់​ធំ​មក​ទល់​នឹង​ពេល​នេះ និង​មេឃ​មាន​ពពក​ខ្មៅ​ងងឹត​ពោ​ពេញ​ដោយ​ទឹក និង​មាន​ខ្យល់​បក់​ខ្លាំង​នាំ​មក​នូវ​រលក​ធំ​ៗ​ជា​ច្រើន ។ តែ​ទឹក​នៅ​ក្នុង​អាង​បន្ត​ស្រក​ចុះ ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​មុន​នេះ​បន្តិច ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ដោយ​ម៉ឺងម៉ាត់​ឲ្យ ឯកឧត្តម អនុរដ្ឋលេខាធិការ ចាន់ ស៊ី​ណាត ដែល​ជា​ប្រធាន​មុខព្រួញ​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​យ៉ាង​សម​ស្រប​បំផុត​ប្រុង​ជើងការ​ទប់ទល់​គ្រប់​សភាពការណ៍​ទាំងអស់​ក្នុង​តំបន់ ត្រពាំង​ថ្ម​នេះ ៕