ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ចិញ្ចឹម​កង្កែប​ជា​ប្រភព​ចំណូល​របស់​អ្នកស្រុក​មង្គលបុរី

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របប​ចិញ្ចឹម​កង្កែប​ហាក់​មានការ​ពេញ​និយម​ច្រើន ដោយ​ឃើញ​មាន​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​ជា​ហូរហែ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ ចំណែក​ការ​ចិញ្ចឹម

ខេត្តបន្ទាយមានជ័យ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របប​ចិញ្ចឹម​កង្កែប​ហាក់​មានការ​ពេញ​និយម​ច្រើន ដោយ​ឃើញ​មាន​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​ជា​ហូរហែ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ ចំណែក​ការ​ចិញ្ចឹម គឺ​មាន​រយៈពេល​តែ​៣​ទៅ​៤​ខែ​ប៉ុណ្ណោះ អាច​ចាប់​លក់​បាន​ហើយ​។

បច្ចុប្បន្ន របរ​ចិញ្ចឹម​កង្កែប​ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​របស់​អ្នកស្រុក​មង្គលបុរី  និង​ក្រុង​សិរី​សោភ័ណ មាន​មិន​តិច​ជាង​២០​កន្លែង​ឡើយ ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​មួយ​នេះ​បាន និង​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួ​សារបាន​យ៉ាង​សមរម្យ ។

លោក ហ៊ី សេង​គ្រី នាយ​សង្កាត់​រដ្ឋបាល​ល​ផល​មង្គលបុរី​បាន​ប្រាប់​ថា នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​២​ស្រុក​និង​ក្រុង ដែល​ពេញ​និយម​ក្នុង​ការ​ចិញ្ចឹម​កង្កែប គឺ​ស្រុក​មង្គលបុរី និង​ក្រុង​សិរី​សោភ័ណ ដែល​បង្កាត់​ពូជ​ចិញ្ចឹម​ទទួលផល និង​លក់​នៅ​លើ​ទីផ្សារ​មាន​ចំនួន​២២​កន្លែង ។ ក្នុង​នោះ​នៅ​ស្រុក​មង្គលបុរី​មាន​ចំនួន​១០​កន្លែង គឺ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ដោយ​១​កន្លែង​មាន​យ៉ាងតិច​១​ម៉ឺន​ក្បាល និង​ក្រុង​សិរី​សោភ័ណ​មាន​ចំនួន​១២​កន្លែង ក្នុង​នោះ​មាន​២​កន្លែង​ចិញ្ចឹម​ជា​លក្ខណៈ​អាជីវកម្ម​ដែល​មាន​ចំនួន​រាប់​ម៉ឺន​ក្បាល ។

លោក​បញ្ជាក់​ថា នៅ​សង្កាត់​រដ្ឋបាល​ជលផល​មង្គលបុរី ក៏​មាន​បង្កាត់​ពូជ​កង្កែប​ពាក់កណ្តាល​សិប្បនិម្មិត​សម្រាប់​លក់​ចែកចាយ​ដល់​កសិករ​ក្នុង​ខេត្ត​ផង​ដែរ ដោយ​បាន​ចិញ្ចឹម​មេ​ចំនួន​១០​គូ ហើយ​ក្នុង​១​ឆ្នាំ​អាច​បង្កាត់​ពូជ​បាន​២​ទៅ​៣​ដង ក្នុង​ម្តង​បាន​មិន​តិច​ជាង​១​ម៉ឺន​ក្បាល​ឡើយ ។ ចំណែក​កូន​របស់​វា យើង​លក់​ជូន​កសិករ​១​ក្បាល​ក្នុង​តម្លៃ​៤០០​ទៅ​៥០០​រៀល​។ ការ​បង្កាត់​ពូជ​នេះ​យើង​ប្រើ​ទឹក​វិល​ធ្លាក់​ដូច​ទឹកភ្លៀង នៅ​ពេល​មេ​កង្កែប​ចេញ​ពង​យើង​ត្រូវ​បំបែក​មេ​ចេញ​ដើម្បី​ឲ្យ​វា​ញាស់​ក្លាយជា​កូន​ក្អុក រហូត​វា​វិវត្តន៍​ដាច់​កន្ទុយ​ក្លាយជា​កូន​កង្កែប ទើបត្រូវ​ឲ្យ​ចំណី​វា​ក្នុង​១​ថ្ងៃ​៣​ដង លុះ​រយៈពេល​៣​ទៅ​៤​ខែ ទើប​វា​ធំធាត់​ល្មម​អាច​ចាប់​លក់​បាន ៕