ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អភិរក្ស​សត្វព្រៃ​លែង​សត្វ​ស្វា​ស្រូវ​១​ក្បាល និង​ពស់ថ្លាន់​១​ក្បាល ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី និង​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ព្រមទាំង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ…

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី និង​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ព្រមទាំង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​បុគ្គលិក​របស់​អង្គការ WWF បាន​លែង​សត្វ​ស្វា​ចំនួន​១​ក្បាល និង​សត្វ​ពស់ថ្លាន់​ចំនួន​១​ក្បាល ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ។

សូម​បញ្ជាក់​ជូន​ថា សត្វ​ស្វា​១​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពូ​ជ្រៃ ចិញ្ចឹម​ហើយ​យល់ព្រម​ប្រគល់​មក​ឲ្យ​ក្រុមការងារ​អភិរក្ស​សត្វព្រៃ ក្រោយ​ពី​ក្រុមការងារ​បាន​អប់រំ ណែនាំ និង​ពន្យល់​អំពី​ការ​រស់នៅ​និង​លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វព្រៃ ដើម្បី​យក​ទៅ​ពិនិត្យ​សុខភាព ស្ដារ​លទ្ធភាព​នីតិសម្បទា និង​ឲ្យ​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ ។

ចំណែក​សត្វ​ពស់ថ្លាន់​១​ក្បាល មាន​ទម្ងន់​ប្រមាណ​ជា​២០​គ​.​ក្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំការ​តែ ចាប់​បាន​ក្នុង​លំនៅ​ឋាន រួច​ប្រគល់​ឲ្យ​ក្រុមការងារ​អភិរក្ស​សត្វព្រៃ ដើម្បី​យក​ទៅ​លែង​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ផង​ដែរ ៕