ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ុន ចាន់​ថុ​ល ព្រមាន​បើ​សង់ផ្លូវនេះ​មិន​តាម​បទដ្ឋាន​បច្ចេក ទេស​មិន​ទូទាត់​ប្រាក់​ដាច់ខាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ព្រមាន​ដល់​អង្គភាព​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ព្រមាន​ដល់​អង្គភាព​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប អំពី​ការ​សាងសង់​ផ្លូវ​មិន​តាម​បទដ្ឋាន​បច្ចេកទេស មិន​ទូទាត់​ប្រាក់​ជា​ដាច់ខាត ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​ដឹក​ជញ្ជូន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ លោក ស៊ុន​ចាន់​ថុ​ល បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​ដោយ​អង្គភាព​ចំនួន​៦ បែងចែក​ជា​កំណាត់​ៗ ប្រកបដោយ​ភាព​បត់បែន និង​ច្នៃប្រឌិត​ខ្ពស់​ចាក់​បេតុង​កៅស៊ូ​សម​ស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការ​ដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោត​ជា​សំខាន់​លើ​គុណភាព ប្រសិទ្ធភាព និង​បញ្ចប់​គម្រោង​បាន​ទាន់​ពេលវេលា​តាម​ការ​គ្រោងទុក ។

លោក​បាន​បន្ត​ថា ដើម្បី​ទទួល​បាន​ផ្លូវ​មានគុណ​ភាព​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស និង បញ្ចប់​គម្រោង​តាម​ការ​គ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ​ក៏​ដូច​ជា ឯកជន​ក្តី ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ជិត​ស្និទ្ធ​ក្នុង​ទិស​ដៅ​តែ​មួយ ពោល គឺ ៖ សាងសង់​ផ្លូវ​ឱ្យ​មាន​ប្រសិទ្ធភាព​និង​គុណ​ភាពរឹងមាំ និង​បញ្ចប់​គម្រោង​តាម​ផែនការ ដោយ​ប្រើប្រាស់​សម្ភារ​មាន​ស្តង់ដារ និង​ការ​ផ្គត់ផ្គង់​សម្ភារ​បាន​ទាន់​តម្រូវការ​ផង​ដែរ ។

លោក​ទេស​រដ្ឋ​ម​ន្ត្រី​បញ្ជាក់​ថា​៖ «​ប្រសិនបើ​អង្គភាព​សាងសង់​ណាមួយ ត្រូវ​បាន​រក​ឃើញ​ថា ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​របស់​ខ្លួន​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​សៀវភៅ​បន្ទុក​អង្គភាព​នោះ​នឹង​មិន​ទទួល​បានការ​ទូទាត់​ប្រាក់​ជា​ដាច់ខាត​» ។

សូម​ជម្រាប​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប គ្រោង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាង​មុខ​នេះ ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។ ផ្លូវ​ទាំង ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ប្រវែង​សរុប​ប្រមាណ​ជិត​១០០​គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ថវិការ​ប្រមាណ​ជា ១៥០​លាន​ដុល្លារ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ