ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នារី​ម្នាក មាន​អាយុ​២០​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​11 និង 15 នាទី​យប់ ថ្ងៃ​ទី​28 ខែតុលា…

ខេត្តកំពង់ឆ្នាំង ៖ នារី​ម្នាក មាន​អាយុ​២០​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​11 និង 15 នាទី​យប់ ថ្ងៃ​ទី​28 ខែតុលា ឆ្នាំ 2020 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ។

លោក មុ​យ អ៊ី​ម នាយ​ផ្នែក​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖ នារី​រង​គ្រោះ​មានឈ្មោះ នួន ស្រី​ហៀ​ង អាយុ​20 ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ត្រឡាច សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​ស្យូ​ម៉ឺ​អ៊ិ​ច ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​.1G.7851 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E. 7181 ។

ក្នុង​ករណី​គ្រោះថ្នាក់​ដែល​បាន​បណ្តាល​ឱ្យ​នារី​ម្នាក់​បាន​បាត់បង់​ជីវិត​នេះ​ត្រូវ​បាន​នាយ​ផ្នែក​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង​បញ្ជាក់​ថា ៖ មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ក្នុង​ដំណើរ​ពី​កើតមក​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿងក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​រុញ​ម៉ូតូ និង​នារី​រង​គ្រោះ​អូស​ជាង 100 ម៉ែត្រ​ទើប​អស់​ល្បឿន​ឈប់​នៅ​នឹង​កន្លែង ។ ចំណែក​អ្នកបើកបរ​រថយន្ត ឃើញ​ស្ថានភាព​បែប​នេះ​បាន​ចុះ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សព​នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ