ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​សង់​តូប​បណ្ដោយ​ឆ្នេរ​រុះរើ​តូប និង​ឈប់​ឲ្យ​ក្រា​លក​ន្លេ​ល​លើ​ខឿន

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ទោះជា​មានការ​ធ្វើ​តូប​បិទផ្លូវ​សសៀរ​ក្បែរ​មាត់សមុទ្រ​យ៉ាងនេះ​ក្ដី អាជ្ញាធរ​ខេត្ត​កែប​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ បាន​ប្រជុំ​បង្កើត​គណៈ​ក​ម្មា​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ដែល​មាន​ឯកឧត្តម សោម​ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​ផង​ក្នុង​នោះ​មាន​លោក…

ខេត្ត​កែប ៖ ទោះជា​មានការ​ធ្វើ​តូប​បិទផ្លូវ​សសៀរ​ក្បែរ​មាត់សមុទ្រ​យ៉ាងនេះ​ក្ដី អាជ្ញាធរ​ខេត្ត​កែប​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ បាន​ប្រជុំ​បង្កើត​គណៈ​ក​ម្មា​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ដែល​មាន​ឯកឧត្តម សោម​ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​ផង​ក្នុង​នោះ​មាន​លោក អ៊ុ​កថា អភិបាលរង​ខេត្ត មាន​លោកស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប អនុប្រធាន និង​មន្ត្រី​មក​ពី​មន្ទីរ​ផ្សេង​ៗ​នៅ​ជុំវិញ​ខេត្ត​ជា​សមាជិក និង​អាជីវក​លក់​នៅ​ឆ្នេរកែប​ជា​ច្រើន​នាក់​ទៀត​។

ឯកឧត្តម សោម ពិសិដ្ឋ​មាន​ប្រសាសន៍​ដោយ​ត្រង់​ៗ​ថា ការ​សាងសង់​តូប ឬ​ធ្វើ​ខ្យុះ​សសៀរ​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​នៅ​ចំណុច​ជ្រោយ​ដូង​នេះ​ត្រូវ​តែ​អាជីវក​រុះរើ​ដោយ​ខ្លួនឯង​។ ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់​ប្រាប់​អាជីវក​រថា ការ​ធ្វើ​តូប​នៅ​លើ​ខឿន​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​ព្រោះ​អត់​មាន​ផ្លូវ​ដើរ​សសៀរ​មាត់ទឹក​។ ឯកឧត្តម​បញ្ចា​ក់ថា ខឿន​ចំនួន​៤​ម៉ែត្រ​សុំ​អាជីវករ​កុំ​យក​អី្វ​ទៅ​ដាក់​ឲ្យ​សោះ​។ ឯកឧត្តម សោម ពិសិដ្ឋ មាន​ប្រសាសន៍​ថា អ្នក​ធ្វើ​តូប​លើ​ផ្លូវ​សាធារណ​ក៏​ត្រូវ​រុះរើ​ដោយ​ខ្លួនឯង​ដែរ​។ ឯកឧត្ដម​បាន​លើក​ឡើង​ថា សូ​ម្បី​តែ​ចត​រថយន្ត​នៅ​មុខ​តូប ឬ​ផ្លូវ​សាធារណៈ ហើយ​ភ្ញៀវ​មិន​បាន​ហូប​បាយ​នៅ​តូប​ខ្លួន​ក៏​ពួក​គាត់​បាន​ដេញ​ភ្ញៀវ​ដែរ​។

ឯកឧត្តម សោម ពិសិដ្ឋ មាន​ប្រសាសន៍​ទៅ​កាន់​អាជីវ​កថា ដី​សង់​តូប​នៅ​តាម​បណ្ដោយ​ឆ្នេរ​រាប់​ទាំង​កន្លែង​លេង​ទឹក និង​ចំណុច​ជ្រោយ​ដូង​នេះ​កុំ​ច្រឡំ​ថា ដី​កម្ម​សិទ្ធ​របស់​ខ្លួន​ឲ្យ​សោះ​គឺជា​ដី​សាធារណៈ​។ តែ​រឿង​នៅ​តូប​លក់ដូរ​ត្រូវ​អ្នកលក់ និង​អ្នកទិញ​ឬ​អ្នក​អង្គុយ​លេង​លើ​ខ្យុះ​ត្រូវ​មានការ​ចរចា​គ្នា​ឲ្យ​ហើយ​ចៀសវាង​មាន​ជជែក​គ្នា​។ អាជីវក​ម្នាក់​ឈ្មោះ ជួប​ចាន់​ណា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា​នេះ​ថា គាត់​បាន​មក​លក់ដូរ​នៅ​ជ្រោយ​ដូង​នេះ​ជាង​៣០​ឆ្នាំ ហើយ​អាជីវករ​រូប​នោះ​និយាយ​ប្រាប់​បន្ត​ថា រូប​គាត់​មិន​ជំទាស់ និង​អាជ្ញាធរ​ទេ​ព្រោះ​គាត់​ទទួលស្គាល់​ថា អ្នក​ធ្វើ​តូប​ពិតជា​ធ្វើ​លើ​ផ្លូវ និង​បិទផ្លូវ​សសៀរ​មាត់សមុទ្រ​នោះ​មែន​។

ឯកឧត្តម សោម ពិសិដ្ឋ មាន​ប្រសាសន៍​ថា ឈប់​ឲ្យ​អាជីវក​ចេញ​មក​បក់ដៃ​ហៅភ្ញៀវ​ឲ្យ​ចូល​តូប​របស់​ខ្លួន​ទៀត​ទៅ​នឹង​មួយទៀត​មិន​ឲ្យ​មានការ​ក្រា​លក​ន្តេ​ល​នៅ​លើ​ខឿន​ទៀត​ទេ បើ​មាន​ក្រុមការងារ និង​ដកហូត​ក​ន្តេ​ល​ឡើង​ហើយ​។ លោកស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប​ក៏​បាន​មាន​ប្រសាសន៍​ថា ខាង​ក្រុង​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​អាជីវក​នោះ​ដែរ​ថា​មិន​ឲ្យ​ជិះ​ម៉ូតូ​ដេញ​ហៅភ្ញៀវ ឬ​បោយ​ដៃ​ហៅភ្ញៀវ​ទេរ​ហូត​ដល់​ដាក់​ពិន័យ​ទៀត​ផង​ក៏​នៅ​តែ​ពួក​គាត់​មិន​រាងចាល​៕ ដោយ ៖ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ