ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ដោះ​លែង​អតីត​ឧកញ៉ា ហូ ចំរើន ឲ្យ​មាន​សេរី​ភា​ញ​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​(​ប៉េ​ហ្ស៊ី​)​បាន​បង្ហើប​ប្រាប់​មុន​នេះ​បន្តិច​ថា អតីត​ឧកញ៉ា ហូ ចំរើន ដែល​មានរឿង​អាស្រូវ និង​បណ្តឹង​ជា​ច្រើន​ករណី​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​ក្រុមហ៊ុន​ចិន​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​(​ប៉េ​ហ្ស៊ី​)​បាន​បង្ហើប​ប្រាប់​មុន​នេះ​បន្តិច​ថា អតីត​ឧកញ៉ា ហូ ចំរើន ដែល​មានរឿង​អាស្រូវ និង​បណ្តឹង​ជា​ច្រើន​ករណី​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​ក្រុមហ៊ុន​ចិន​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ នា​ព្រលប់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ នេះ​។ កន្លង​មក​អតីត​ឧកញ៉ា ហូ ចំរើន ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ ក្នុង​សំណុំរឿង​គំរាម​បាញ់​សម្លាប់​ប្រពន្ធ នៅ​ក្នុងភូមិ​គ្រឹះ​របស់​ខ្លួន ស្ថិត​ក្នុង​ខណ្ឌដង្កោ កាលពី​ខែមេសា ឆ្នាំ​២០១៨​។

គួ​រំលឹក​ថា អ្នក​វិនិយោគ​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​ដាច់​ដោយឡែក​ៗ​ពី​គ្នា ទៅ​តុលាការ ដែល​មានកម្ម​វត្ថុ​ប្តឹង​អតីត​ឧកញ៉ា ហូ ចំរើន ពី​បទ​ស៊ីដាច់​លុយ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប​នៅ​ទីក្រុង​តា​ខ្មៅ និង​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​។ លោក ហូ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង ជា​ឧកញ៉ា នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ និង​មានមុខ​ងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​។

ប៉ុន្តែ​ក្រោយ​ពេល ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​មុខ​តំណែង​ទាំងអស់​រាប់​ទាំង​មុខងារ​ជា​ឧកញ៉ា ផង​ដែរ​។ បន្ទាប់​ពី​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ផ្តន្ទាទោស​អតីត​ឧកញ៉ា ហូ ចំរើន ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ លោក ហូ ចំរើន កើត​ទុក​មិន​សុខ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​នោះ និង​ប្តឹង​រហូត​ដល់​តុលាការ​កំពូល​ទៀត​ផង​។ ដូច្នេះ​ព័ត៌មាន​ទាក់ទិន​នឹង​ការ​ដោះ​លែង​លោក ហូ ចំរើន ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ ក៏​អាច​មានការ​សម្រេច​ពី​ថ្នាក់​កំពូល​មក​វិញ​ដែរ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ