ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​កើតឡើង​ពេល​ស្រវឹង ម្នាក់​ដេកពេទ្យ​ម្នាក់​ទៀត​ចូល​គុក

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បុរស​២​នាក់​ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ប៉ុន្តែ​មិន​ដែល​ស៊ីសង្វាក់​គ្នា​សោះ ពួក​គាត់​តែងតែបាន​ឈ្លោះប្រកែក​វាយតប់​គ្នា​ជា​ញឹកញាប់ និង​ច្រើន​លើក​ច្រើន​ដង​រួច​មក​ហើយ តែ​កន្លង​មក​ពុំដែល​មាន​ភាគី​ណាមួយ​ប្ដឹង​សមត្ថកិច្ច​ម្ដងណា​ឡើយ​។ លុះដល់​ពេល​ចុង​ក្រោយ​នេះ​ពួក​គាត់​បាន​ផឹកស៊ី​ស្រវឹង​រៀងខ្លួន​ហើយ​បាន​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ម្ដងទៀត ហើយ​ខណៈ​ដែល​ភាគី​ម្ខាង​កំពុង​ដេក​លើ​អង្រឹង​ស្រាប់តែ​ភាគី​ម្ខាង​ទៀត​យក​កាំបិត​ចុង​ស្រួច​ចាក់​បណ្ដាល​ឲ្យ​រង​របួស បន្ទាប់​មក​ជន​ដៃដល់​ត្រូវ​នគរបាល​ចាប់ខ្លួន​។…

ខេត្តកណ្ដាល ៖ បុរស​២​នាក់​ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ប៉ុន្តែ​មិន​ដែល​ស៊ីសង្វាក់​គ្នា​សោះ ពួក​គាត់​តែងតែបាន​ឈ្លោះប្រកែក​វាយតប់​គ្នា​ជា​ញឹកញាប់ និង​ច្រើន​លើក​ច្រើន​ដង​រួច​មក​ហើយ តែ​កន្លង​មក​ពុំដែល​មាន​ភាគី​ណាមួយ​ប្ដឹង​សមត្ថកិច្ច​ម្ដងណា​ឡើយ​។ លុះដល់​ពេល​ចុង​ក្រោយ​នេះ​ពួក​គាត់​បាន​ផឹកស៊ី​ស្រវឹង​រៀងខ្លួន​ហើយ​បាន​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ម្ដងទៀត ហើយ​ខណៈ​ដែល​ភាគី​ម្ខាង​កំពុង​ដេក​លើ​អង្រឹង​ស្រាប់តែ​ភាគី​ម្ខាង​ទៀត​យក​កាំបិត​ចុង​ស្រួច​ចាក់​បណ្ដាល​ឲ្យ​រង​របួស បន្ទាប់​មក​ជន​ដៃដល់​ត្រូវ​នគរបាល​ចាប់ខ្លួន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ប្រសិទ្ធិ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ បុរស​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​ក្រោយ​ចាក់​គូទំនាស់​បណ្ដាល​ឲ្យ​រង​របួស​នោះ​ឈ្មោះ ហ៊​ល ណាប់ អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​បុរស​នេះ​ក៏​របួស​ភ្នែក​ខាងស្ដាំ និង​រលាត់ស្បែក​ក្បាលជង្គង់​ខាងស្ដាំ​ផង​ដែរ​។

ដោយឡែក​បុរស​ដែល​រង​របួស​ដោយសារ​តែ​បុរស​ខាងលើ​ចាក់​នោះ​ឈ្មោះ ហ៊​ន នឿ​ន អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ​រង​របួស​ត្រង់​ពោះ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា កន្លង​មករ​វាង​ជនសង្ស័យ និង​ជន​រង​គ្រោះ​តែងតែមាន​ទំនាស់​វាយតប់​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​អ្នក​ទាំង​២​មិន​ដែល​ធ្វើការ​ប្ដឹងផ្ដល់​គ្នា​នោះ​ឡើយ​។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​អ្នក​ទាំង​២​បាន​ផឹកស្រា​ស្រវឹង​ដូច​គ្នា ហើយ​បាន​ឈ្លោះ​ទាស់​គ្នា​ដោយ​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ថ្មី​ម្ដងទៀត​។

បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដេក​លើ​អង្រឹង​ក្នុង​តូប​លក់​ផ្លែ​ឈើ​ខាង​មុខ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​ទៅ​ចាក់​ពោះ​មួយ​កាំបិត​បណ្ដាល​ឲ្យ​រង​របួស ហើយ​បុរស​រង​គ្រោះ ឈ្មោះ ហ៊​ន នឿ​ន ក៏​បាន​ក្រោក​ឡើង​ធ្វើការ​ប្រវាយប្រតប់​តបត​វិញ​បណ្ដាល​ឲ្យ​បុរស​ឈ្មោះ ហ៊​ល ណាប់ រង​របួស​ដែរ ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ជិតខាង​ជួយ​ឃាត់​បំបែក​។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​បុរស​រង​គ្រោះ​ក៏​បាន​ចាកចេញ​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ម្កាក់​ដើម្បី​ព្យាបាល​របួស​របស់​ខ្លួន ហើយ​ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ម្កាក់​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ដែល​ជា​ខ្មាន់​កាំបិត​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ