ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​សណ្តោង​ធ្ងន់​ធំ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ឆ្លងកាត់​ស្តុ​ប​បំបែក​ជា​បួន​ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ក៏​ត្រូវ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​យប់ ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០២០​ត្រង់​ចំណុច​ស្តុ​ប​បា​គូ តាម​បណ្ដោយ​ផ្លូវ​២១៧ កែង​ផ្លូវ​៥០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​សណ្តោង​ធ្ងន់​ធំ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ឆ្លងកាត់​ស្តុ​ប​បំបែក​ជា​បួន​ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ក៏​ត្រូវ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​យប់ ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០២០​ត្រង់​ចំណុច​ស្តុ​ប​បា​គូ តាម​បណ្ដោយ​ផ្លូវ​២១៧ កែង​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-6583 បើកបរ​ជា​លក្ខណៈ​គ្រួសារ​៤​ទៅ​៥​នាក់ តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ចំណុច​ស្តុ​ប​កើតហេតុ​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​បៃតង​ជា​ភ្លើង​អ​ទិ​ភាព រថយន្ត​ខាងលើ​ក៏​បាន​បើក​ឆ្លង​។

ស្រប​ពេល​នោះ​ដែល​ក៏​ស្រាប់តែ​មាន​រថយន្ត​សណ្តោង​ធន់​ធំ​មួយ​គ្រឿង​ទៀត​ម៉ាក FUSO ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2890 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បើក​ឆ្លងកាត់​ស្តុ​ប​ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​។ ខណៈ​ពេល​នោះ​ក៏​រថយន្ត​ហា​យ​លែ​ន​ឌ័​របា​ន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​រថយន្ត​សណ្តោង​ពេញទំហឹង បណ្ដាល​ឱ្យ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​រង​ការ​ខូចខាត​ក្រពឹត​មួយ​កំណាត់​មុខ និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសស្រាល​។

ចំណែកឯ​រថយន្ត​សណ្តោង​បាន​វិល​ក្បាល​ត្រឡប់​ក្រោយ​រង​ការ​ខូចខាត​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រថយន្ត​សណ្តោង​បាន​ចុះ​រត់គេច​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្ដង​។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​វាស់វែង​ស្ទូច​រថយន្ត​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ