កុំព្យាយាមធ្វើខ្លួនជាមនុស្សល្អឥតខ្ចោះ តែចូរពេញចិត្តនឹងអ្វីដែលខ្លួនមាន!


រាជធានីភ្នំពេញ ៖ ភាពដែលល្អឥតខ្ចោះរបស់យើង សព្វថ្ងៃមានស្ត្រីមួយចំនួន គាត់តែងតែរស់នៅតែនឹងភាពឥតខ្ចោះ។ មានស្ត្រីខ្លះ គាត់ទាល់តែស្អាត ទើបចេញពីផ្ទះ ធ្វើអ្វីមួយទាល់តែគាត់ទាមទាររាងខ្ពស់តិច អនាម័យស្អាតតិច ធ្វើអ្វីមួយគេទាស់ចិត្តមិនបានទេ (មានន័យថាគេធ្វើអ្វីមួយទាល់តែពេញចិត្តគាត់ ទើបគាត់យល់ព្រម)។

លោកស្រី តាំង ហ្គេចលៀង អគ្គនាយិកា ក្រុមហ៊ុន H&L គ្រុប បានលើកឡើងថា «បងប្អូនទាំងអស់គ្នា ក្នុងនាមជាស្ត្រី គួរដឹងច្បាស់ថា នៅពេលណាដែលយើង ព្យាយាមធ្វើខ្លួនឱ្យល្អឥតខ្ចោះពេក គឺយើងរមែងតែមិនបានដូចចិត្ត ចឹងវាអាចធ្វើឱ្យចិត្តមួយដូចជាទើស ចឹងយើងមិនមានការសប្បាយចិត្តរហូត។ យើងត្រូវដឹងថាធម្មតាជីវិត គឺមិនអាចទៅតាមអ្វីដែលយើងគិត ឬទៅតាមចិត្តរបស់យើងបានទេ ដូចនេះមានការធ្វើខ្លួនឱ្យមានភាពងាយស្រួល គិតអ្វីងាយៗ ធ្វើអ្វីស្រួលៗ នោះវានឹងផ្តល់ឱ្យអ្នកនូវជីវិតដែលល្អប្រសើរមួយ»។

ឧទាហរណ៍ទៅលើការធ្វើខ្លួន ៖ មានបងប្អូនមួយចំនួន ស្លៀកពាក់ស្អាតហើយ តែដូចរៀងបែកញើសបន្តិចអុីចឹង គាត់មិនទៅចូលរួមកម្មវិធីតែម្តង អ្នកខ្លះមិនមានគ្រឿងអលង្ការពាក់ ក៏គាត់មិនទៅកម្មវិធីគេដែរ។ ប៉ុន្តែការពិតទៅវត្តមានរបស់គាត់គឹពិតជាសំខាន់ណាស់ សំខាន់ជាងភាពស្អាតរបស់គាត់ទៀត។ មនុស្សស្រីយើងស្អាតពិតប្រាកសគឺស្អាតពីខាងក្នុង ស្អាតចិត្តនិងស្អាតគំនិត ហើយវត្តមានរបស់យើងគឺសំខាន់ជាងសំលៀកបំពាក់និងគ្រឿងអលង្ការស៊ីវិល័យ កាបូបដែលត្រូវឈុត ឬក៏ទាល់តែរ៉ូបស្អាតបានយើងទៅបានទេ។ តាមការពិតទៅ ប្រសិនជាយើងមានការរៀបចំបានល្អ (well prepared) គឺជាកត្តាមួយសំខាន់ ដែលធ្វើឱ្យយើងក្នុងមួយថ្ងៃៗ យើងអាចធ្វើការបានច្រើន អ៊ីចឹងឧទាហរណ៍ថា ថ្ងៃនេះយើងត្រូវទៅកម្មវិធីល្ងាចនេះ ២កន្លែង ឬក៏៣ កន្លែង ចឹងយកល្អ ពីព្រឹកនេះពេលយើងក្រោកមក យើងគួរតែរៀបចំ ពីបានរឹតតែល្អម៉ង យើងរៀបចំខោអាវ ទុកក្នុងគូថឡាន និងបំរ៉ុងរបស់របរឱ្យរួចជាស្រេចល្ងាចឡើងចឹងយើងអាចទៅបានហើយ។

លោកស្រីបានបន្តថា «ខ្ញុំពិតស្តាយចំពោះមិត្តនារីយើងមួយចំនួន បានចំណាយលុយទៅកន្លែងសាឡ៊ន មិនមែនថាមិនឱ្យធ្វើទេ ប៉ុន្តែពេលខ្លះ កន្លែងសាឡ៊ននោះដាច់ខ្លាំង ចឹងយើងត្រូវចំណាយពេលទៅអង្គុយចាំមួយសារហើយ ឱ្យគេកាត់សក់ ផាត់មុខធ្វើក្រចកមួយសារទៀតទៅ ប្អូនមានដឹងទេថាចំណាយទាំងអស់នឹងប៉ុន្មាន យ៉ាងតិចក៏១០ ដុល្លារដែរ ហើយកន្លែងសាឡ៊នខ្លះអាចហក់ទៅដល់ ៣០ ទៅ ៥០ ដុល្លារជាដើម។ មិនត្រឹមតែប៉ុណ្ណោះយើងត្រូវចំណាយពេលកក្នុងសាឡ៊ន ៣ ទៅ ៤ម៉ោង ប៉ុន្តែត្រូវចូលកម្មវិធីតែ កន្លះម៉ោងនឹង។ បងប្អូនខ្លះ គាត់ត្រូវតឡប់ទៅផ្ទះវិញ ទៅងូតទឹកដូរខោអាវ បាញ់ទឹកអ៊ប់ឱ្យក្រអូបសិន បានគាត់ទៅកម្មវិធីបាន ចឹងពេលខ្លះទៅធ្វើឱ្យគាត់មួរម៉ៅ ដោយ សារអី ស្វាមីចាំផងកូនចាំផង រីឯយើងអាលៃតែធ្វើខ្លួន ប្រញែបប្រញ៉ាប់ ចឹងទន្រាំទៅដល់កន្លែងបែកញើសហូរញើស ពេលទៅដល់កម្មវិធីរមែងតែមិនសប្បាយចិត្ត»។
ដូចនេះយើងគួរបោះបង់ចោលខ្លះទៅ កុំឱ្យល្អឥតខ្ចោះពេក ព្រោះមើលពេលវេលា ស្វាមីកំពុងចាំ ឪពុកម្តាយគេរួចរាល់ហើយ កូនចាំហើយ យើងមានណាត់គេឬមានកម្មវិធីហើយ ចឹងយើងរៀបចំអ្វីពីផ្ទះទៅហើយ។ សុខចិត្តចំណាយពេលនៅកម្មវិធីឱ្យបានយូរសិនមិនប្រើសើរជាងចំណាយពេលនៅក្នុងហាងសាឡ៊ន។ យើងសុខចិត្តចំណាយពេលក្នុងកម្មវិធីជាជាងយើងទៅយឺត ហើយមួរម៉ៅ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ