ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ព្យុះ Molave បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​២៨​នេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​ព្យុះ Molave កំពុង​វាយប្រហារ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៨ ខែតុលា​នេះ ឥទ្ធិពល​របស់​ព្យុះ​នេះ បាន​ចូល​ដល់​ភាគ​ឦសាន…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ព្យុះ Molave កំពុង​វាយប្រហារ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៨ ខែតុលា​នេះ ឥទ្ធិពល​របស់​ព្យុះ​នេះ បាន​ចូល​ដល់​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ។

បើ​យោង​តាម ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា បានអោយ​ដឹង​ថា ព្យុះ​នេះ កំពុង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​លំដាប់ រួម​មាន ៖

-​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​ទៅ​មធ្យម នៅ​គ្រប់​ស្រុក​-​ក្រុង ខេត្ត​រតនគីរី ។
-​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ ក្នុង​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។ និង​មាន​ភ្លៀង​បន្ត​ធ្លាក់​កម្រិត​ខ្សោយ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។
-​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​កម្រិត​ផ្សែង​ក្រូច នៅ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ