ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ចូល​លួច​កញ្ចក់​រថយន្ត​ទុក​ក្នុង​បុរី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​ម្ចាស់​រថយន្ត ប្តឹង​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​កញ្ចក់​រថយន្ត នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០៩…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​ម្ចាស់​រថយន្ត ប្តឹង​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​កញ្ចក់​រថយន្ត នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០៩ ផ្លូវ​លេខ​៧ (​បុរី​ប៉េង​ហួត​) ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​មានឈ្មោះ សោម សុចិត្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទុក​រថយន្ត​ម៉ាក Lexus570 ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2B-8678 នៅ​ចំណុច​កើតហេតុ រួច​ចូល​ផ្ទះ​ហូប​បាយ ។ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-9221 មក​ឈប់​ក្បែរ យក​កូនសោ​គាស់​កញ្ចក់​រថយន្ត​មើល​ក្រោយ​ខាងឆ្វេង រួច​ជិះ​គេចខ្លួន ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ឃើញ ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ចាត់ការ​តាម​ច្បាប់ ។ ជនសង្ស័យ​មាន​ប្រើប្រាស់​គ្រឿងញៀន ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ