ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៧០​ គ្រួសារ ទទួល​អំណោយ​ពី​រាជ រដ្ឋា ភិបាល


ខេត្តកំពង់ឆ្នាំង ៖ លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជា ពលរដ្ឋ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ និង​មាន​អនាម័យ​ជាប់​ជា​ប្រចាំ ដើម្បី​ចៀសវាង ជំងឺ​កូ​វី​ដ​19 ។ ការ​មាន​ប្រសាសន៍​បែប​នេះ បាន​ធ្វើការ​ឡើង​នៅ​ក្នុង​ឱកាស​ចែក​ជូនអំណោយ​ដល់​ក្រុម​គ្រួសារ ​រង​គ្រោះ​ចំនួន​70​គ្រួសារ​នៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី 28 ខែតុលា​ឆ្នាំ 2020 ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលរង​ខេត្ត​ក៏​បាន​ពាំនាំ​ផ្តាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​និច្ច​ជា​កាល តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​សុខុមាលភាព ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា ពលរដ្ឋ​គ្រប់​ទិស​ទី ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​តូច​ៗ​ខណៈ​ពេល​ទឹក​ឡើង​នេះ ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​តែ​លង់ទឹក ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ថោ​ង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ប្រមុខ​រាជរដ្ឋាភិបាល​តាម​រយៈ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា ខេត្តកំពង់ឆ្នាំង បាន​ផ្ដល់​ជូនអំណោយ​ដល់​គ្រួសារ​រង​គ្រោះ​ចំនួន​70​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​20​គីឡូក្រាម មី​1​កេស ទឹកត្រី​1​យួរ ទឹកស៊ីអ៊ីវ​1​យួរ ក្រមា​1 និង​ថវិកា​2​ម៉ឺន​រៀល ។

សូម​រំលឹក​ដែរ​ថា បន្ទាប់​ពី​មាន​ទឹកជំនន់​នៅ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្ត មួយ​រយៈកាល​កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ក៏​ដូច​ជា​មន្ត្រីរាជការ​ដែល​នាំ​អំណោយ​ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ