ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(វី​ដេ​អូជាក់ស្ដែង​) ព្យុះ Molave វាយប្រហារ​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម

3 ឆ្នាំ មុន

វៀតណាម ៖ ព្យុះ Molave ជា​ព្យុះ​ដែល​មាន​ឥទ្ធិពល​បំផុត ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ទៅ​ដល់​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង ។…

វៀតណាម ៖ ព្យុះ Molave ជា​ព្យុះ​ដែល​មាន​ឥទ្ធិពល​បំផុត ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ទៅ​ដល់​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង ។

មជ្ឈមណ្ឌល​ព្យាករណ៍​ឧតុនិយម​របស់​វៀតណាម និយាយ​ថា នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៨​តុលា​នេះ កម្លាំង​ខ្យល់​មាន​ល្បឿន ១៣៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង វា​មក​ដល់ទី​ក្រុង​ដា​ណា​ង​ភាគ​កណ្តាល ។ វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច នឹង​ធ្វើ​ឲ្យ​មានការ​បាក់​ដី នៅ​លើ​ខេត្ត Quang Ngai,​ខេត្ត Quang Nam និង​ខេត្ត Binh Dinh នៅ​រសៀល​ថ្ងៃ​ពុធ​ដដែល​នេះ ។

ព្យុះ​នេះ​បាន​ចាប់ផ្តើម នៅ​ខេត្ត​ដា​ណា​ង នា​ពេល​ព្រឹក​ព្រលឹម និង​មាន​ខ្យល់​បក់​បោក​ខ្លាំង ដើមឈើ​ជា​ច្រើន​ត្រូវ​ដួល ។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រទេស​វៀតណាម បាន​ដូន​ដំណឹង​ដល់​ប្រជាជន​មិន​ឲ្យ​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ ចាប់ពី​ម៉ោង ៨​យប់ នៅ​ថ្ងៃ​អង្គារ រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ ។

ទីប្រជុំជន​នានា ក្នុង​ខេត្ត Quang Nam ជាប់​នឹង​ខេត្ត​ដា​ណា​ង បាន​ជួប​ប្រទះ​នឹង​ខ្យល់​បក់​ខ្លាំង និង​ដាច់​ចរន្តអគ្គិសនី ។ នៅ​លើ​ផ្លូវ មាន​ដើមឈើ​ជា​ច្រើន និង​ផ្ទាំង​ប៉ាណូ ត្រូវ​ខ្យល់​បក់​វាយ​បំផ្លាញ ។

នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ មាន​រលក​កម្ពស់ ៥ ម៉ែត្រ ។ ព្យុះ​ភ្លៀង និង​ខ្យល់​បក់​ខ្លាំង បណ្តាល​ឲ្យ​ដើមឈើ​នៅ​កន្លែង​ជា​ច្រើន​ត្រូវ​ដួល ហាង​នានា​ត្រូវ​បាន​បិទ និង​បិទ​ឆ្នេរ​សាធារណៈ និង​ហាមឃាត់​ការ​ហែល​ទឹកសមុទ្រ ។

ចាប់តាំងពី​ថ្ងៃ​អង្គារ​ម្សិលមិញ អាជ្ញាធរ​នៅ​ខេត្ត​ដា​ណា​ង និង​ខេត្ត​ជិតខាង​ចំនួន​៦​ទៀត បាន​ជម្លៀស​ប្រជាជន​ចំនួន ៤៥០,០០០ នាក់ ។

នៅ​ពេល​ព្យុះ Molave ចូល​សមុទ្រ​ខាងកើត វា​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣​នាក់ និង​មាន​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​បាត់​ខ្លួន ៕

សូមទស្សនាវីដេអូ មានដូចខាងក្រោមនេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ