ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុនស៊ីម៉ិចកូប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាសឈ្នះរង្វាន់រថយន្តដ៏ថ្មីសន្លាង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាពិសេសមែន សម្រាប់ថ្ងៃឈប់សម្រាក 4 ថ្ងៃ បញ្ចុះតម្លៃបន្ថែមភ្លាមៗនឹងជូនប្រាក់វិញរហូតដល់ 500$ ទៀត រួមជាមួយកាដូជាច្រើនផងដែលចាប់ពីថ្ងៃ…

រាជធានីភ្នំពេញ ៖ ពិតជាពិសេសមែន សម្រាប់ថ្ងៃឈប់សម្រាក 4 ថ្ងៃ បញ្ចុះតម្លៃបន្ថែមភ្លាមៗនឹងជូនប្រាក់វិញរហូតដល់ 500$ ទៀត រួមជាមួយកាដូជាច្រើនផងដែលចាប់ពីថ្ងៃ 29 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា 2020 អបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កម្មវិធីដ៏ធំប្រចាំឆ្នាំ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ លក់លាងឃ្លាំង នឹងមហារង្វាន់ជាច្រើនសម្រាប់លោកអ្នក និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗជាច្រើនទៀត ។

រាល់ការចំណាយទឹកប្រាក់ 150$ លោកអ្នកនឹងទទួលបានឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះដល់ទៅ ៥ដងជារៀងរាល់ខែ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន និងមានឱកាសឈ្នះកាន់តែច្រើន ។ ការចាប់ រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែចាប់ពីខែតុលា 2020 ដល់ ខែកុម្ភៈ 2021 ។

  • លើកទី 1 : ថ្ងៃទី 06 ខែវិច្ឆិកា ឆ្នាំ 2020
  • លើកទី 2 : ថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2020
  • លើកទី 3 : ថ្ងៃទី 07 ខែមករា ឆ្នាំ 2021
  • លើកទី 4 : ថ្ងៃទី 05 ខែកុម្ភៈ ឆ្នាំ 2021
  • លើកទី 5 : ថ្ងៃទី 05 ខែមីបា ឆ្នាំ 2021
    កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញរួសរាន់មកកាន់សាខាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត ។
    អមជាមួយគ្នា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏បានប្រកាសបើកសាកល្បងនូវគេហទំព័រថ្មីរបស់ខ្លួន www.sunsimexco.com ដែលអនុញ្ញាតអោយអតិថិជនទាំងអស់អាចធ្វើការបញ្ជាទិញតាមប្រព័ន្ធអេឡិចត្រូនិចនេះ ។ ការបើកសាកល្បងនេះ គឺជាដំណាក់ដំបូងប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការទិញទំនិញតាមទូរស័ព្ទដៃ ។

អំពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ
ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ក្នុងការផ្គត់ផ្គត់គ្រឿងអេឡិចត្រូនិច និងបរិក្ខារផ្ទះបាយជូនប្រជាជនកម្ពុជា ។ ក្រុមហ៊ុនផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ រួមមានទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងបរិក្ខារផ្ទះបាយជាច្រើនមុខទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗនៅទូទាំងសកលលោក ដូចជា Sony, Panasonic, Samsung, LG, Philips, Sharp, Midea, Electrolux, Akira, Toshiba, Fujioh, Beko, និង Mayer ជាដើម ។ ជាមួយនឹងវត្តមានជាង ២៧ឆ្នាំ នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ មានសាខាសរុប ១៩កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនៅមាន ១៤សាខានៅរាជធានីភ្នំពេញ និង ៥សាខានៅតាមបណ្តាខេត្តធំៗ ដូចជា បាត់ដំបង សៀមរាប កំពង់សោម កំពត និងកំពង់ចាម ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ