ពលរដ្ឋ​ជាង​៦​ពាន់​គ្រួសារ ស្មើនឹង​ជាង​២​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់


ខេត្តកណ្ដាល ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកណ្ដាល បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តកណ្ដាល ក្រោម​អធិបតីភាព​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ អភិ​បាលរង​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលក្រុង​-​ស្រុក​ទាំង​១១ និង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​ដែរ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​ទាំង​៣ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួល​រង​ផល​ប៉ះពាល់​នៃ​ចំនួន​ទឹកភ្លៀង ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន ដោយ​ចុះ​ជួយ​ផ្ទាល់ ដោយ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ទទួល​គ្រោះថ្នាក់​ដោយ​ខ្វះ​ការ​យកចិត្តទុកដាក់ ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។

ជាង​នេះ​ទៅ​ទៀត មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​ចុះ​ធ្វើការ​បាញ់ថ្នាំ​មូស និង​ចែក​ថ្នាំ​ជូន​ដល់​ប្រជាពល​រដ្ឋ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​មាន​អនាម័យ​ជា​ប្រចាំ ដោយ​ប្រកាន់​នូវ ហូប​ស្អាត ផឹកទឹក​ដាំ​ពុះ ដើម្បី​បង្ការ និង​ការពារ​នៅ​ជំងឺ​ឆ្លង​រាតត្បាត​នានា​។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​ជំនន់​ទឹកភ្លៀង មាន​ក្រុង​-​ស្រុក​ចំនួន​៥ ក្នុង​នោះ​មានស្រុក​កណ្ដាល​ស្ទឹង ស្រុក​អង្គស្នួល ស្រុក​ពញាឮ ស្រុក​ស្អាង និង​ក្រុង​តា​ខ្មៅ​។ ដែល​នាំ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ៦ ៨២២ គ្រួសារ ស្មើនឹង​ប្រមាណ​២៦ ៩២៣​នាក់ ផ្ទះ​ប្រមាណ ៥ ៩៥៥​ខ្នង និង​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព​ចំនួន​១២៩ គ្រួសារ ស្មើរ​នឹង ៤៩៨ នាក់ និង​ហេ​ដ្ឋា​រចនា​មួយ​ចំនួន​ទៀត​ផង​ដែរ ក្នុង​ខេត្តកណ្ដាល​។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ