ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​មិន​​សម្រេច លុះ​​សមត្ថកិច្ច​ដេញ​​តាម​ ស្លន់ស្លោ​ដួល​ម៉ូតូ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១ រួម​នឹង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន ខ​ណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​។ ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​ចំណុច​មុខ​ស្តុ​ប​ខាងកើត​អង់​តែ​ន​ទូរទស្សន៍​ជាតិ…

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១ រួម​នឹង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន ខ​ណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​។

ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​ចំណុច​មុខ​ស្តុ​ប​ខាងកើត​អង់​តែ​ន​ទូរទស្សន៍​ជាតិ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន ១-​ឈ្មោះ​ឡាក់ ទី​ន ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១​ និង​២-​ឈ្មោះ ជា វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ស្នាក់​នៅ​ភ​មិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដក​ហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1H-2626​ ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ទាំង​២​ជិះ​ធ្វើ​សកម្មភាព​។

តាមប្រភព​​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកដំណើរ​ម្នាក់​មិន​បាន​សម្រេច​នៅ​ចំណុច​មុខ​ស្តុ​ប​៣​ស្ថាប័ន​ ។ ​នៅ​ក្នុង​សកម្មភាព​ឆក់​ពុំ​បាន​សម្រេច​នោះ​ទេ ហើយ ត្រូវ​បាន​ជន​រង​គ្រោះ ស្រែក​ចោរ​ៗ​ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​រង​អ្នកដំណើរ និង​កម្លាំង​នគ​បាល​ល្បាត​ដេញ​តាម​។

ជនសង្ស័យ​៣​នាក់​បាន​គេចខ្លួន​បាត់​ ​នៅ​សល់​តែ​២​នាក់​​ប៉ុណ្ណោះ​ត្រូវ​បាន​ន​កម្លាំង​សមត្ថកិច្ច​តាម​យ៉ាង​ប្រកិត រហូត​ដល់​ផ្លូវ​លេខ១០៥ ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ​ដោយសារ​តែ​ភ័យ​ស្លន់ស្លោ​រក៍បាន​ជិះ​ម៉ូតូ​ដួល​ ហើយត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​ព្រមទាំង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង ។

​ដោយឡែក​អ្នកដំណើរ​ដែល​ត្រូវ​បាន​ជនសង្ស័យ​ធ្វើសកម្មភាព​ឆក់​មិន​បាន​សម្រេច​ ក៍បាន​ចេញ​ទៅ​បាត់​ ដោយ​​ពុំ​បាន​ដាក់​ពា្យ​បណ្តឹង​ឡើយ ។​ ជនសង្ស័យ ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន ទៅ​កាន់​អធិការដ្ឋាន ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ