គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្តឹង បុរស​រូប​នេះ​ឡើង​​ចាល ដេញ​កាប់​គេឯង​ផ្អើល​ភូមិ


ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ​វាសនា ហៅ​តយ បាន​ស្រវឹងស្រា​រួច​ក៏​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា ដោយ​ទាញ​យក​កាំបិត​ដេញ​កាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

បុរស​ខាងលើ​នេះ​ឈ្មោះ សៀង វាសនា ហៅ​តយ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​បង្ក​ខាងលើ ហៅ​តយ​នេះ នៅ​ពេល​ដែល​ស្រវឹងស្រា គឺ​តែងតែ​យក​កាំបិត​គំរាម​អ្នក​ជិតខាង​រហូត តែ​ពុំដែល​មាន​អ្នក​ណា​ហ៊ាន​ប្តឹង​សមត្ថកិច្ច​នោះ​ទេ ព្រោះ​ក្រែង​មាន​គំនុំ ។ ជាក់ស្តែង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែតុលា ជន​បង្ក​រូប​នេះ​មិន​មានរឿង​អ្វី​ជាមួយ​នរណា​សោះ តែ​បាន​ស្រវឹងស្រា​ក៏​យក​កាំបិត​ខ្វែវ​ប្រវែង​១,២០​ម៉ែត្រ​ទៅ​កាប់​រថយន្ត​ម៉ាក​កាម​រី​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ បាត់​ដំបង 2A.1091 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​អឿ សា​វឿ​ន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ដែល​ចត​ទុក​ចោល បណ្តាល​ឲ្យ​បែក​ស្តុ​ប​ខាងក្រោយ​ផ្នែក​ខាង​ឆ្វេង។

ប្រភព​ដដែល​បន្ត​ថា មិនតែប៉ុណ្ណោះ ជន​នេះ​បាន​ដេញ​កាប់​ឈ្មោះ ជ័យ ជី​ម ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ តែ​ត្រូវ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ផុត បន្ទាប់​មក​ជន​បង្ក​រូប​នេះ​ក៏​បាន​ដេញ​កាប់​ឈ្មោះ អឿ សា​វឿ​ន ជា​ម្ចាស់​រថយន្ត​បន្ថែម​ទៀត បណ្តាល​ឲ្យ​ត្រូវ​របួស​ស្រាល​ចំនួន​២​កន្លែង ។

ប្រភព​ដែល​បញ្ជាក់​ថា ជន​បង្ក​រូប​នេះ​កន្លង​មក នៅ​ពេល​ស្រវឹងស្រា​តែងតែ​យក​កាំបិត​ខ្វែវ​នេះ​ដើរ​គំរាម​គេឯង​អ្នក​ជិតខាង តែ​គ្មាន​អ្នក​ណា​ហ៊ាន​ប្តឹង ព្រោះ​ខ្លាច​ជន​បង្ក​នេះ​មាន​គំនុំ ទើប​ជន​នេះ​ឡើង​ចាល​។ លុះ​នៅ​ថ្ងៃ​កើតហេតុ​នគរបាល​ចាប់​ឃាត់ខ្លួន​ជាក់ស្តែង​តែ​ម្តង ខណៈ​ពេល​ជន​បង្ក​ដេញ​កាប់​ដេញ​គប់​គេឯង​នោះ​។

បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ