ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បូង​ទទឹម​ទំហំ​26​ការាត់​លក់​បាន​30​លាន​ដុល្លារ

8 ឆ្នាំ មុន

ក្រុមហ៊ុន​ដេញថ្លៃ​សុត​ធើ​ប៊ី (Sotheby’s) បាន​យក​ចិញ្ចៀន​ដាំ​ត្បូង​ទទឹម​ពណ៌​ទឹកក្រូច​មួយ​វង់​ទំហំ​២៥,៥៩​ការាត់ ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដាក់​ដេញថ្លៃ​លក់ ។ នោះ​ជា​ត្បូង​ទទឹម​ដ៏​កម្រ ហើយ​លក់​បាន

ក្រុមហ៊ុន​ដេញថ្លៃ​សុត​ធើ​ប៊ី (Sotheby’s) បាន​យក​ចិញ្ចៀន​ដាំ​ត្បូង​ទទឹម​ពណ៌​ទឹកក្រូច​មួយ​វង់​ទំហំ​២៥,៥៩​ការាត់ ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដាក់​ដេញថ្លៃ​លក់ ។ នោះ​ជា​ត្បូង​ទទឹម​ដ៏​កម្រ ហើយ​លក់​បាន​ក្នុង​តម្លៃ​២៨,២៥​លាន​ហ្វ្រ​ង់​ស្វ៊ី​ស ឬ​៣០​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៥ បំបែក​ឯតទគ្គ​កម្ម​ជា​ត្បូង​ពេជ្រ​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។

ប្រធាន​ក្រុមហ៊ុន​សុត​ធើ​ប៊ី ដែល​បំពេញ​តួនាទី​ក្នុង​ការ​ដាក់​ដេញថ្លៃ​នោះ​ឱ្យ​ដឹង​ថា ត្បូង​ទទឹម​មួយ​គ្រាប់​នោះ​បាន​បំបែក​ឯតទគ្គ​កម្ម​ជា​ត្បូង​ពេជ្រ​មាន​តម្លៃ​ខ្ពស់​បំផុត ។

ក្រុមហ៊ុន​បាន​ដាក់​ដេញថ្លៃ​លក់​ចិញ្ចៀនពេជ្រ​ពណ៌​ស៊ី​ជម្ពូ​ទំហំ​៨,៧២​ការាត់​ផង​ដែរ ដែល​ជា​មរតក​របស់​ម្ចាស់​ក្ស​ត្រី ម៉ា​ទីល បូ​ណា​ប៉ាត ស្តេច​ចក្រពត្តិ​ណា​ប៉ូ​លេ​អុង​ទី​១ របស់​បារាំង ហើយ​លក់​បាន​ក្នុង​តម្លៃ​១៤,៨​លាន​ហ្វ្រ​ង់​ស្វ៊ី​ស ឬ​១៦​លាន​ដុល្លារ ។ នោះ​ចាត់​ទុក​ថា​ជា​គ្រាប់ពេជ្រ​ប្រវត្តិសាស្ត្រ ៕