ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​ជិត​៤០០​គ្រួសារ​​ក្នុង​ក្រុង​កំពង់ចាម​ទទួល​អំណោយ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មក​ពី​ស្រុក​កំពង់សៀម កងមាស ស្ទឹង​ត្រង់ និង​ក្រុង​កំពង់ចាម ចំនួន​ជិត​៤០០​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​បាក់​ច្រាំង​ទន្លេ និង​រលំ​ផ្ទះ ត្រូវ​បាន​ទទួល​អំណោយ​ពី​លោក​បណ្ឌិត…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មក​ពី​ស្រុក​កំពង់សៀម កងមាស ស្ទឹង​ត្រង់ និង​ក្រុង​កំពង់ចាម ចំនួន​ជិត​៤០០​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​បាក់​ច្រាំង​ទន្លេ និង​រលំ​ផ្ទះ ត្រូវ​បាន​ទទួល​អំណោយ​ពី​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរៈ​ភូមិន្ទ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីវាល​មុខ​សាលាខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​២៧ តុលា ២០២០។

លោក​នឿ​ន ណុ​យ អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ទឹកជំនន់​ទន្លេមេគង្គ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​កម្ពស់​ទឹកបាន​ត្រឹមតែ​១២.៤៧​ម៉ែត្រ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ជំនន់​ទឹកភ្លៀង​រយៈពេល​៣​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​និង​កំពុង​ជះ​ឥទ្ធិពល​ទៅ​លើ​តំបន់​ទំនាប​នៅ​ក្នុងស្រុក​ភាគ​ខាងលិច​ខេត្ត ដែល​ជា​តំបន់​ទំនាប​បឹង​ទន្លេសាប បណ្ដាល​ឲ្យ​ដំណាំ​ស្រូវ​បណ្ដាញទឹក​របស់​បងប្អូន​ប្រជា​កសិករ​រង​ផល​ប៉ះពាល់​។

លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​មាន​ប្រសាសន៍​ថា រដូវ​ការ​ចេញ​វស្សា​ដូច្នេះ​នឹង​ត្រូវ​អស់​ទឹកភ្លៀង​តែ​នៅ​ឆ្នាំ​២០២០​នេះ ភ្លៀង​បែរជា​បង្អុរ​ធ្លាក់​នៅ​ចុងរដូវ បណ្ដាល​ឱ្យ​ប៉ះពាល់​ដំណាំ​កសិកម្ម ក្នុង​នោះ​មានស្រុក​បា​ធា​យ ជើងព្រៃ ដោយ​ជន់​ពី បឹង​ទន្លេសាប​ជាដើម ។ ក្រុង​កំពង់ចាម កន្លង​មក មិន​ដែល​ជន់​លិច​ដោយសារ​ទឹកភ្លៀង​នោះ​ទេ តែ​នៅ​ឆ្នាំ​នេះ​បែរជា​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ត្រូវ​បាន​ទឹកភ្លៀង​មក​ជន់​លិច បណ្ដាល​ឲ្យ​ប៉ះពាល់​ចំនួន​១៩៣​គ្រួសារ​។

លោក អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​បន្ត​ថា កន្លង​មកនេះ ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​កំពង់សៀម ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​ហូរ​កាត់​ផ្លូវថ្នល់​រហូត​ដល់​បិទ​ចរាចរណ៍​មួយ​ព្រឹក ដោយ​ប្រជាជន​ធំ​ៗ​ត្រូវ​បើក​វាង​តាម​ស្រុក​កងមាស​វិញ​។ ដោយ​ឃើញ​ការ​លំបាក​បែប​នេះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ផ្ទាល់​ឃើញ​ប្រព័ន្ធ​លូ​នៅ​ក្នុងស្រុក​កំពង់​សៀម មាន​ដុំ​ថ្ម និង​គល់ឈើ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្ទះ​ទឹក​មិន​អាច​ហូរ​កើត ហើយ​នៅ​សង្កាត់​បឹង​កុក ក៏​ត្រូវ​បាន​ចុះ​អន្តរាគមន៍​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ធ្វើ​ឱ្យ​ទឹកភ្លៀង​បាន​ស្រក និង​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​។

ជាមួយ​នោះ ក៏​បាន​ចាប់​ឱ្យ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ប្រញាប់​ចុះ​ស្រង់​ទិន្នន័យ​នៃ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ជំនន់​ទឹកភ្លៀង​ធ្វើ​យ៉ាងណា​អន្តរាគមន៍​ជួសជុល​ឲ្យ​បាន​ឆាប់រហ័ស និង​ត្រៀម​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​។

លោក រិ​ន វិ​រៈ សមាជិក​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល​តំណាង​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា តាម​រយៈ​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ខេត្ត​ត្រូវ​បាន​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរៈភូមិន្ទ​មានការ​យកចិត្តទុកដាក់ និង​បាន​ផ្ដល់​អំណោយ​ចែក​ជូន​នា​ឱកាស​នេះ​។ នៅ​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​បាន​រង​គ្រោះ​ដោយ​កត្តា​ពីរ ក្នុង​នោះ​រួម​មាន ៖

១-​ជំងឺ COVID-19 បាន​បង្ក​ផល​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​សរុប​ជាង​២០០​ប្រទេស ក្នុង​ចំណោម​នោះ​នៅ​សហរដ្ឋអាមេរិក​មានការ​ឆ្លង​ជំងឺ​នេះ​រហូត​ទៅ​ដល់​ជាង​១​លាន​នាក់ និង​ពលរដ្ឋ​បាត់បង់​ជីវិត​ចំនួន​ជាង ២០​ម៉ឺន​នាក់​។

លោក រិ​ន វី​រៈ បាន​បន្ត​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID-19 មាន​ប្រសិទ្ធភាព​ដោយនៅ​ស​កម្ពុជា មាន​ចំនួន​២៨៧​នាក់ ក្នុង​នោះ​បានជា​សះ​ស្បើយ​ស្ទើរតែ​ទាំងអស់​។ ហើយ​ចំពោះ​អ្នកដំណើរ​អ្នកដំណើរ​តាម​ជើងហោះហើរ​យន្តហោះ​ដែល​មក​ពី​បរទេស​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ។

២- គ្រោះ​មួយទៀត គឺ​គ្រោះ​ជំនន់​ទឹកភ្លៀង ក្នុង​នោះ​មាននៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ចំនួន ៣៩​នាក់ និង​រង​ការ​ខូចខាត​ផល​ដំណាំ​រាប់​សែន​ហិច​តា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ