ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ និង​អាជីវករ​ថា បុណ្យអុំទូក​ខាង​មុខ​អាច​នឹង​ខ្វះ​គ្រឿង​សមុទ្រ​ដល់​ភ្ញៀវ​ទេសចរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​បាន​ជួបនឹង​ប្រទះ​នឹង​ឥទ្ធិពល​ព្យុះ ប្រជា​នេសាទ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់ និង​មិន​អាច​ចេញ​ទូក​ទៅ​នេសាទ​បាន​ជាប់លាប់​ធ្វើ​ឱ្យ​ទិន្នផល​នេសាទ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ថ្ងៃនេះ ។ ទាំង​អ្នកនេសាទ និង​អា​ជីករ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​ខាង​មុខ ខេត្ត​កែប​អាច​នឹង​មិន​មាន​គ្រឿង​សមុទ្រ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទៅ​ភ្ញៀវ​ទេសចរ​ដែល​កម្សាន្ត​នៅ​ខេត្ត​កែប…

រាជធានី​ភ្នំពេញ ៖ ខណៈ​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​បាន​ជួបនឹង​ប្រទះ​នឹង​ឥទ្ធិពល​ព្យុះ ប្រជា​នេសាទ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់ និង​មិន​អាច​ចេញ​ទូក​ទៅ​នេសាទ​បាន​ជាប់លាប់​ធ្វើ​ឱ្យ​ទិន្នផល​នេសាទ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ថ្ងៃនេះ ។

ទាំង​អ្នកនេសាទ និង​អា​ជីករ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​ខាង​មុខ ខេត្ត​កែប​អាច​នឹង​មិន​មាន​គ្រឿង​សមុទ្រ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទៅ​ភ្ញៀវ​ទេសចរ​ដែល​កម្សាន្ត​នៅ​ខេត្ត​កែប ។

លោក កឹ​ប ខា ប្រជា​នេសាទ​នៅ​ខេត្ត​កែប​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ភ្លៀង និង​ព្យុះ​ជាប់​ៗ​គ្នា កាលពី​ប៉ុន្មាន​មុន និង​បន្ត​មក​ដល់​ពេល​នេះ​ធ្វើ​ឱ្យ​រូប​លោក និង​ប្រជា​នេសាទ​ផ្សេង​ទៀត​មិន​អាច​ចេញ​ទូក​ទៅ​នេសាទ​បាន​ទេ បើ​ចេញ​បាន​ក៏​បាន​ត្រឹមតែ​មួយ​ភ្លេ​ត​ៗ​ដែរ ពោល គឺ​បាន​តិចតួច​ប៉ុណ្ណោះ ។ លោក​ថា ៖«​ពេល​នេះ (​ព្រឹក​ថ្ងៃ​ទី​២៨ តុលា​នេះ​) ក៏​មាន​រលក​ធំ​ៗ​ដែរ ពួក​យើង​កំពុង​នៅ​កោះ​មិន​អាច​ចេញ​ទៅ​នេសាទ​បាន​ទេ ហើយ​ទឹក​ក៏​លិច​ផ្ទះ​ទៀត វា​ពិតជា​ពិបាក​ក្នុង​ការ​ចេញ​ទូក​ទៅ​ណាស់​» ។

លោក​បន្ត​ថា សម្រាប់​បុណ្យអុំទូក​ខាង​មុខ​នេះ បើ​ភ្ញៀវ​មក​ច្រើន​អាច​នឹង​ខ្វះខាត​គ្រឿង​សមុទ្រ​ដូច​ជា ក្ដាម​បង្កា​ជាដើម ហើយ​តម្លៃ​វិញ​ទោះបីជា​ខ្សត់​កម្រិត​ណា​ក៏​ដោយ​ក៏​ប្រជា​នេសាទ​មិន​អាច​ឡើងថ្លៃ​ដោយ​ខ្លួនឯង​ដែរ គឺ​អាស្រ័យ​លើ​អា​ជីករ ឈ្មួញកណ្ដាល​ជា​អ្នក​ផ្ដល់​ឱ្យ ។ ក្នុង​មួយ​គីឡូក្រាម​ក្ដាម​ល្អ ប្រជា​នេសាទ លក់​បាន​ត្រឹម​២​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​អាជីវករ​លក់​ចេញ​ទៅ​វិញ​បាន​ក្នុង​តម្លៃ​៥​ម៉ឺន​ឯណោះ ។ លោក​ថា ៖« រៀង​រាល់​បុណ្យ​ទាន​ម្ដង​ៗ ប្រជា​នេសាទ​សុំ​ឡើងថ្លៃ​ពី​អាជីវករ គឺ​ពិបាក​ណាស់ ពួក​គេ​មិន​ចង់​ឡើង​ឱ្យ​ទេ តែបើ​ឡើង​ក៏​ក្នុង​កម្រិត​មួយ​តិចតួច​ដែរ » ។

ដោយឡែក​អ្នកស្រី ទ្រី ចិន្ដា អាជីវករ​នៅ​ផ្សារ​ក្ដាម​ខេត្ត​កែប បានអោយ​ដឹង​ថា​ប្រជា​នេសាទ​ជា​ច្រើន​មិន​បាន​ចេញ​ទូក​ទៅ​សមុទ្រ ធ្វើ​ឱ្យ​ទិន្នផល​ក្ដាម និង​គ្រឿង​សមុទ្រ​ផ្សេង​ទៀត​ក៏​មិន​មាន​ដែរ​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ដែល​នឹង​មក​លេង​ខេត្ត​កែប​នៅ​ពេល​ខាង​មុខ​ដែរ ។ ម្យ៉ាងទៀត តម្លៃ​ក្ដាម និង​គ្រឿង​សមុទ្រ​ផ្សេង​ទៀត ក្នុង​ពេល​បុណ្យ​ទាន​តែងតែ​ឡើងថ្លៃ ។ អ្នកស្រី​បាន​ដាក់បន្ទុក​ការ​ឡើងថ្លៃ​នេះ ថា​មក​ពី​ប្រជា​នេសាទ ជា​អ្នក​ឡើងថ្លៃ​ទៅ​វិញ មិនមែន​អាជីវករ​ជា​អ្នក​ឡើង​នោះ​ឡ​យ ។

អ្នកស្រី​បន្ត​ថា បញ្ហា​ឡើងថ្លៃ​វា​ជៀស​មិន​រួច​ទេ ដោយសារ​តែ​ឆ្នាំ​នេះ​មាន​ជួប​ព្យុះ​ជួប​ភ្លៀង អ្នកនេសាទ​តិច​ណាស់ ដែល​ហ៊ាន​ចេញ​ទូក​ទៅ​នេសាទ ហើយ​ទិន្នផល​វិញ​ក៏​បាន​តិច​ជាង​រាល់ដង ដូច្នេះ​អ្នកនេសាទ នឹង​សុំ​ឡើងថ្លៃ ដូច្នេះ​អាជីវករ​លើកយក​មក​លក់​បន្ត​ក៏​ត្រូវ​ឡើងថ្លៃ​តាម​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ