ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះសំណាក់​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម​«Super Mario» ពេញ​និយម​នៅ​ជប៉ុន

8 ឆ្នាំ មុន

អគារ​មួយ​ដាក់​ឱ្យ​ជួល​ជា​ប្រចាំ​ថ្ងៃ គឺជា​ជម្រើស​មួយ​សម្រាប់​អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ជប៉ុន និង​មិន​ចង់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ។ ម្ចាស់​អគារ​មួយ​នោះ​នៅ​ក្រុង​តូ​ក្យូ​បាន​តុបតែង​ជា​ផ្ទះ​ជួល​ដូច​គ្នា​

អគារ​មួយ​ដាក់​ឱ្យ​ជួល​ជា​ប្រចាំ​ថ្ងៃ  គឺជា​ជម្រើស​មួយ​សម្រាប់​អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ជប៉ុន និង​មិន​ចង់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ។ ម្ចាស់​អគារ​មួយ​នោះ​នៅ​ក្រុង​តូ​ក្យូ​បាន​តុបតែង​ជា​ផ្ទះ​ជួល​ដូច​គ្នា​ក្នុង​គំនូរជីវចល​នៅ​ក្នុង​ហ្គេ​ម «​ស៊ុប​ពើ​ម៉ា​រី​យ៉ូ​» (Super Mario) ដោយ​ទទួល​ការ​ពេញ​និយម​បំផុត​ពី​អ្នកទេសចរ ។

អគារ ឬ​ផ្ទះសំណាក់​នោះ​ឈ្មោះ «Mario World» ជា​កម្មសិទ្ធិ​របស់​លោកប៉ា​ក​ហ្គ័​រ តន្ត្រីករ​បរទេស​រស់នៅ​ក្រុង​តូ​ក្យូ ដោយ​គ្រឿងសង្ហារិម និង​ឧបករណ៍​ប្រើប្រាស់ ផ្សេង​ៗ ទាំង​នៅ​ក្នុង​បន្ទប់ដេក បន្ទប់​បាយ បន្ទប់​ទ​ទួ​​ល​ភ្ញៀវ និង​បន្ទប់ទឹក​សុទ្ធ​សឹង​ពាក់ព័ន្ធ​នឹង​ហ្គេ​ម​ដ៏​ល្បីឈ្មោះ​នៅ​ជប៉ុន ។

ផ្ទះសំណាក់ «Mario World»​មាន​បន្ទប់​គេង​២ បន្ទប់ទឹក​១ រួម​ទាំង​បន្ទប់ទទួលភ្ញៀវ និង​បន្ទប់​បាយ អាច​ទទួលភ្ញៀវ​បាន​ពី​៤​ទៅ​៥​នាក់ មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​មេ​គូ​រ៉ូ ក្រុង​តូ​ក្យូ អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ដោយ​ងាយស្រួល ។

ទោះបីជា​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក៏​ដោយ ប៉ុន្តែ​អ្នកទេសចរ​អាច​សំរាក ចម្អិន​អាហារ បោកគក់​សម្លៀក​បំពាក់ និង​អាច​លេង​ហ្គេ​ម​«Super Mario» ពី​ម៉ាស៊ីន​ហ្គេ​ម​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​បន្ទប់ រួម​មាន​ហ្គេ​ម NES, Super, Nes,  Genesis/Mega Drive និង Game Boy ។ ឧបករណ៍​ប្រើប្រាស់ និង​គ្រឿង​តុបតែង​លម្អ​ខ្លះ​នៅ​ក្នុង​បន្ទប់​ជា​ទំនិញ​ដែល​ដាក់​លក់​ដោយ​ក្រុមហ៊ុន «​នី​ន​ថេ​ន​ដូ​»​ជា​ម្ចាស់​កម្មសិទ្ធិ​ហ្គេ​ម «Super Mario» ដែល​លោកប៉ា​ក​ហ្គ័​រ បាន​ទិញ​សន្សំទុក ប៉ុន្តែ​មាន​ឧបករណ៍​មួយ​ចំនួន​ទៀត​ច្នៃប្រឌិត​ដោយ​ខ្លួនឯង ដើម្បី​តុបតែង​លម្អ​នៅ​ក្នុង​បន្ទប់ ៕