ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា RAMP ពិភាក្សាប្តូរយោបល់គ្នាពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដាក់ចេញអនុវត្តគោលនយោបាយរូបិយវត្ថុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០មកនេះ ឯកឧត្តម ជា ចាន់តូ…

រាជធានីភ្នំពេញ ៖ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០មកនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមវេទិការបស់ធនាគារពិភពលោក (World Bank) ស្តីពី «កម្មវិធីគ្រប់គ្រង និងពិគ្រោះយោបល់ទុនបម្រុង (Reserve Advisory and Management Partnership-RAMP)» តាមរយៈប្រព័ន្ធអនឡាញ ។

This image has an empty alt attribute; its file name is 43525c4c1e3848b5146bb2918dcfed85-1024x683.jpg

វេទិកានេះ មានសមាសភាពចូលរួមពីទេសាភិបាល ទេសាភិបាលរង អគ្គនាយក និងអគ្គនា យករងរបស់ធនាគារកណ្តាលជាសមាជិករបស់ RAMP ដែលមានចំនួនសរុប ៤៤ប្រទេស ។ ជាមួយគ្នានេះ វេទិកានេះ គឺជាវេទិកាប្រជុំពិភាក្សា និងចែក រំលែកនូវបទពិសោធន៍របស់ប្រទេសសមាជិករបស់កម្មវិធី RAMP និងត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការដាក់ចេញអនុវត្តគោលនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទ្រព្យសកម្មវិនិយោគក្នុងបរិការណ៍ថ្មី ដោយផ្តោតសំខាន់ទៅលើការអនុវត្តគោលនយោបាយធុរកិច្ចប្រកបដោយការទទួលខុសត្រូវ (Economic, Social and Governance-ESG- Policy) ។

This image has an empty alt attribute; its file name is f988df78be1cd2017d9b1cb687098c37-1024x683.jpg

ជារួមនៅពេលដែលពិភពលោកប្រឈមនឹងវិបត្តិសុខភាពសកល (ជំងឺកូវីដ-១៩) បណ្តារដ្ឋាភិបាលធនាគារកណ្តាល និងវិនិយោគិន បានគិតគូរ និងពិចារណាលើការវិនិយោគប្រកប ដោយចិរភាព កិច្ចការពារបរិស្ថានទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងសុខមាភាពសង្គម ។

នាឱកាសនោះ ឯកឧត្តម ជា ចាន់តូ បានចូលរួមចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការដាក់ចេញការអនុវត្តគោលនយោបាយរូបិយវត្ថុ និងការដាក់ចេញវិធានការណ៍ម៉ាក្រូប្រយ័ត្នសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងន័យធានាឱ្យមានភាពរឹងមាំក្នុងវិស័យនេះ ជាពិសេសនៅក្នុងអំឡុងពេលប្រទេសប្រឈមនឹងវិបត្តិសុខភាពសកល (ជំងឺកូវីដ-១៩) ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារពិភពលោកដែលបានផ្តល់ជាជំនួយបចេ្ចកទេស និងអាហារូបករណ៍ដល់ធនាគារជាតិនៃកម្ពុជា ជាពិសេសផ្តោតលើការគ្រប់គ្រងទុនបម្រុងវិនិយោគ ។

This image has an empty alt attribute; its file name is f4a7e2a7dabf49b3c97252ad522b369c-1024x683.jpg

ធនាគារពិភពលោកបានធ្វើកោតសរសើរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគ និងការចូលរួមរបស់ធនាគារជាតិនៃកម្ពុជាជាសមាជិកនៅក្នុងកម្មវិធី RAMP របស់ធនាគារពិភពលោក ។ គួររំលេចផងដែរថា ធនាគារជាតិនៃកម្ពុជាបានចូលរួម កនុងកម្មវិធី RAMP ចាប់ពីឆ្នាំ ២០០៩ មក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ