ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​លើក​ស្លាក​ប្រកាស​រៀប​ការ​ជាមួយ​បុរស​ណាអាច​ជួយ​ព្យាបាល​ឪពុក និង​បងប្រុស​របស់​នាង​បាន

8 ឆ្នាំ មុន

វេ​ប​សាយ «​ឆាយ​ណា​ដេ​លី​» របស់​ចិន កាលពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៥ ផ្សាយ​ថា នាង​វ៉ា​ន់ ភី​អីុ​ង អាយុ​២៥​ឆ្នាំ រស់នៅ​ក្រុង​ជី​ណា​ន ខេត្ត​សាន​ទុង បាន​សម្រេចចិត្ត​ស្លៀកពាក់​ឈុត​អាពាហ៍ពិពាហ៍​

វេ​ប​សាយ «​ឆាយ​ណា​ដេ​លី​» របស់​ចិន កាលពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៥ ផ្សាយ​ថា នាង​វ៉ា​ន់ ភី​អីុ​ង អាយុ​២៥​ឆ្នាំ រស់នៅ​ក្រុង​ជី​ណា​ន ខេត្ត​សាន​ទុង បាន​សម្រេចចិត្ត​ស្លៀកពាក់​ឈុត​អាពាហ៍ពិពាហ៍​ឈរ​នៅ​លើ​ទីលាន​មួយ​កណ្តាល​ទីក្រុង​ប្រកាស​រក​បុរស​រៀប​ការ​ជាមួយ​នាង​ក្នុង​ករណី​គេ​មាន​លុយ​ជួយ​ព្យាបាល​ឪពុក និង​បងប្រុស​របស់​នាង ។

បដា​មាន​អត្ថន័យ​ថា «​ខ្ញុំ​សុខចិត្ត​រៀប​ការ​ជាមួយ​អ្នក​ណា​ក៏​បាន ដែល​មាន​ប្រាក់​ជួយ​ព្យាបាល​បងប្រុស​របស់ខ្ញុំ​ដែល​មាន​ជំងឺរលាកស្រោមខួរ​ធ្ងន់ និង​ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ខ្ពស់​» ។

នៅ​ក្នុង​ឆ្នាំ​២០១៤ ឪពុក​របស់​នាង​វ៉ា​ន់ ភី​អីុ​ង មាន​ជំងឺ​ធ្ងន់ ហើយ​ប្រមូលប្រាក់​ដែល​សន្សំទុក​ទៅ​ព្យាបាល​រហូត​អស់ ។ លុះដល់​ដើមឆ្នាំ​២០១៥ បងប្រុស​របស់​នាង​ធ្លាក់ខ្លួន​ឈឺ​ទៀត ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ដែល​នៅ​សល់​តែ​ម្តាយ និង​រូប​នាង​មិន​អាច​រក​ប្រាក់​ព្យាបាល​ជំងឺ​អ្នក​ទាំង​២​នាក់​បាន ។ ដូច្នេះ​ហើយ​តម្រូវ​ឱ្យ​នាង​ផ្អាក​អាជីព​ធ្វើ​ក្រចក ហើយ​តែង​ឈុត​ជា​កូនក្រមុំ​ប្រកាស​រៀប​ការ​ជាមួយ​អ្នក​ដែល​មាន​ប្រាក់​សម្រាប់​ព្យាបាល​ឪពុក និង​បងប្រុស​របស់​នាង ។ នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​ស្ម័គ្រចិត្ត​រៀប​ការ​ជាមួយ​នាង​វ៉ា​ន់ ភី​អុ​ី​ង ដែល​ភ្ជាប់​លក្ខខណ្ឌ​បែប​នោះ​ទេ ៕