ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជោគជ័យ​សម្រេច​បាន​នៅ​ពេល​ដែល​ខ្លួន​អាយុ៥០​ឆ្នាំ

3 ឆ្នាំ មុន

នៅ​អាយុ ៥០ ឆ្នាំ ជា​ពេល​មួយ​ដែល​អ្នក​អាច​មើល​ត្រលប់​ទៅ​អតីតកាល​ដើម្បី​ពិនិត្យ​ពី​ភាព​ជោគជ័យ និង​កំហុសឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក​។ តើ​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​ដឹង​ថា​ខ្លួន​ជោគជ័យ​ពិតប្រាកដ​ហើយ​ពេល​ដែល​មាន​អាយុ ៥០​ឆ្នាំ? ខាងក្រោម​គឺជា​អ្វី​ដែល​បុគ្គលិក​ជោគជ័យ​សម្រេច​បាន​នៅ​អាយុ​នេះ​៖ ១. ការ​ធ្លាប់​ធ្វើ​ជា​អ្នក​ណែនាំ​អ្នក​ដទៃប្រសិនបើ​អ្នក​គិត​ថា​អ្នកមាន​ចំណេះដឹង…

នៅ​អាយុ ៥០ ឆ្នាំ ជា​ពេល​មួយ​ដែល​អ្នក​អាច​មើល​ត្រលប់​ទៅ​អតីតកាល​ដើម្បី​ពិនិត្យ​ពី​ភាព​ជោគជ័យ និង​កំហុសឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក​។ តើ​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​ដឹង​ថា​ខ្លួន​ជោគជ័យ​ពិតប្រាកដ​ហើយ​ពេល​ដែល​មាន​អាយុ ៥០​ឆ្នាំ? ខាងក្រោម​គឺជា​អ្វី​ដែល​បុគ្គលិក​ជោគជ័យ​សម្រេច​បាន​នៅ​អាយុ​នេះ​៖

១. ការ​ធ្លាប់​ធ្វើ​ជា​អ្នក​ណែនាំ​អ្នក​ដទៃ
ប្រសិនបើ​អ្នក​គិត​ថា​អ្នកមាន​ចំណេះដឹង ឬ​ជំនាញ​ក្នុង​ផ្នែក​ណាមួយ​ដែល​អាច​ជួយ​ដល់​អ្នក​ជំនាន់​ក្រោយ​បាន​នោះ អ្នក​មិន​គួរ​ខ្មាស់​អៀន​ក្នុង​ការ​ធ្វើ​ជា​អ្នក​ណែនាំ​ម្នាក់​ឡើយ​។ ការ​ជួយ​ដល់​អាជីព អាជីវកម្ម ឬ​ជីវិត​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់​ទៀត​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​សុភមង្គល​ក្នុង​ជីវិត​ជាង​មុន​ទេ តែ​ថែម​ទាំង​អាច​នាំ​យក​ឱកាស​ការងារ និង​រក​លុយ​បន្ថែម​នៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង​។

២. ការ​បរិច្ចាគ
អ្នក​មិន​ចាំបាច់​បរិច្ចាគ​ថវិកា​ទេ​ដើម្បី​ចូលរួម​ជួយ​ដល់​សហគមន៍ ឬ​សង្គម​របស់​អ្នក​។ អ្នក​អាច​បរិច្ចាគ​ពេលវេលា ឬ​ជំនាញ​របស់​អ្នក​ដោយ​ធ្វើការ​ស្ម័គ្រចិត្ត និង​ជួយ​ដល់​អ្នក​ដទៃ​ដែរ​។ តើ​មាន​អ្វី​ដែល​មាន​អត្ថន័យ​ច្រើន​សម្រាប់​អ្នក​ទេ? តើ​មាន​បញ្ហា​អ្វី​ដែល​អ្នក​ចង់​ចូលរួម​ជួយ​ដោះស្រាយ​ទេ?

៣. ការ​ក្លាយ​ជាង​អ្នកជំនាញ​ក្នុង​ផ្នែក​ណាមួយ
មិន​ថា​ជា​អ្វីមួយ​ក្នុង​ការងារ ឬអ្វី​ដែល​អ្នក​ធ្វើ​ពេលទំនេរ​ទេ អ្នក​គួរតែ​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​អ្នកជំនាញ​ក្នុង​ផ្នែក​ណាមួយ​។ វា​អាច​ជា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ ឬអ្វី​ដែល​អ្នក​គិត​ថា​នឹង​អាច​ជួយ​ដល់​សង្គម​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត​។ បន្ទាប់​មក​ទៀត​ព្យាយាម​រៀន​បន្ថែម​និង​ចែករំលែក​ចំណេះដឹង​និង​ជំនាញ​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​។

៤. អាន​សៀវភៅ​ហើយ​បាន​ច្រើន​ជាង ១០០ ក្បាល
ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​អាន អ្នក​ប្រហែលជា​សម្រេច​បាន​ចំណុច​នេះ​ហើយ​។ តែ​ប្រសិនបើ​អ្នក​មិន​ទាន់​សម្រេច​ចំណុច​នេះ​បាន​ទេ វា​ជា​ពេល​ល្អ​ដែល​អ្នក​គួរ​ចាប់ផ្តើម​អាន​ហើយ​។ មិន​ត្រឹមតែ​វា​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ទេ តែ​វា​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​គំនិត​ទូលំទូលាយ​ជាង​មុន​ថែម​ទៀត​ផង​។

៥. សើច​ឲ្យ​បាន​ច្រើន
ក្មេង​ៗ​សើច​ច្រើន​ជាង ៣០០ ដង​ក្នុង​មួយ​ថ្ងៃ​។ ចុះ​អ្នក​វិញ​សើច​បាន​ប៉ុន្មាន​ដង? ប្រសិនបើ​អ្នក​នឹក​មិនឃើញ​ពេល​ដែល​អ្នក​សើច​ចុង​ក្រោយ​គេ​ទេ​នោះ វា​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នក​ត្រូវ​ចាប់ផ្តើម​រក​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ជាង​មុន​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ