ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លួច​គេ​ច្រើន​លើក​ដើម្បី​បាន​ចូល​គុក​គេច​ពី​រៀប​ការ

8 ឆ្នាំ មុន

សារព័ត៌មាន «​ឈៀន​ជាំ​ង អេ​វើ​នី​ង​ញូ​វ​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ប៉ូលិស​ស្រុក​ផា​ន​អាន ក្រុង​ជី​ន​ហ៊័​រ ខេត្ត​ជឺ​ជាំ​ង បាន​ចាប់ខ្លួន​បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់​ឈ្មោះ​ស៊ី រស់នៅ​ខេត្ត​អាន​ហ៊ុយ

សារព័ត៌មាន «​ឈៀន​ជាំ​ង អេ​វើ​នី​ង​ញូ​វ​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ប៉ូលិស​ស្រុក​ផា​ន​អាន ក្រុង​ជី​ន​ហ៊័​រ ខេត្ត​ជឺ​ជាំ​ង បាន​ចាប់ខ្លួន​បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់​ឈ្មោះ​ស៊ី រស់នៅ​ខេត្ត​អាន​ហ៊ុយ ពី​បទ​លួច​ទ្រព្យ​គេ ។ លោក​ស៊ី ធ្វើ​បែប​នោះ​ព្រោះ​ចង់​គេច​ពី​រៀប​ការ ។

ពេល​សមត្ថកិច្ច​ប៉ូលិស​សួរ​ចម្លើយ លោក​ស៊ី​ឆ្លើយ​ថា មូលហេតុ​ដែល​លួច​ម៉ូតូ​គេ​បែប​ប​នោះ ព្រោះ​ចង់ឱ្យ​អនាគត​ឪពុកក្មេក​ដឹង​ថា គេ​ជា​មនុស្ស​មិនល្អ មិន​គួរ​ឱ្យ​កូនស្រី​រៀប​ការ​ជាមួយ​រូបគេ​ទេ ។

នៅ​មុន​ឆ្នាំ​២០០៥ លោក​ស៊ី ធ្វើការ​នៅ​ក្រុមហ៊ុន​ដើរ​សមុទ្រ​ទទួល​ប្រាក់ខែ​១០០០០​យាន់ ឬ​១៥០០​ដុល្លារ ក្នុង​មួយ​ខែ ប៉ុន្តែ​រូបគេ​ចាំបាច់​ត្រូវធ្វើ​ចោរលួច​រហូត​ជាប់គុក​ចំនួន​៤​លើក ព្រោះ​មិន​ចង់​រៀប​ការ​ជាមួយ​នារី​ដែល​ឪពុក​ម្តាយ​ជា​អ្នក​ជ្រើសរើស​ឱ្យ ។ រូបគេ​រង​ការ​បង្ខំ​រហូត​គ្មាន​ច្រកចេញ​ក្រៅពី​បង្កហេតុ​ប្រព្រឹត្ត​បទល្មើស​ឱ្យ​ជាប់​ពន្ធនាគារ ។

លោក​ស៊ី មានទោស​ជាប់​ពន្ធនាគារ​ជា​លើក​ដំបូង​រយៈពេល​៣​ឆ្នាំ​១០​ខែ ។ ក្រោយ​រួចខ្លួន​វិញ​នៅ​ឆ្នាំ​២០០៩ លោក​ស៊ី​គិត​ថា ឪពុក​ម្តាយ​ប្រហែល​ឈប់​បង្ខំ​រូបគេ​ទៀត​ហើយ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ធ្វើ​ដូច​មុន ។ ហេតុ​ដូច្នេះ​ហើយ​លោក​ស៊ី លួច​ទ្រព្យសម្បត្តិ​គេ​ក្នុង​នោះ​មាន​ទាំង​ម៉ូតូ​ផង​រហូត​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក​ទៀត ដើម្បី​ឱ្យ​អនាគត​ឪពុកក្មេក​យល់​ថា គេ​ជា​មនុស្ស​មិនល្អ និង​លុប​ចោល​អាពាហ៍ពិពាហ៍ ប៉ុន្តែ​លទ្ធផល​បែរជា​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​គេ ។ ឪពុកក្មេក​មិន​ខ្វល់​ចំពោះ​អំពើ​របស់​លោក​ស៊ី​ឡើយ គឺ​នៅ​តែ​ចង់ឱ្យ​កូនស្រី​រៀប​ការ​ជាមួយ​គេ​ដដែល ។

នៅ​ពេល​លោក​ស៊ី​ចេញពី​គុក​នៅ​ឆ្នាំ​២០១៣ ឪពុក​ម្តាយ​បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​នារី​នោះ ទាល់តែ​បាន ប៉ុន្តែ​លោក​ស៊ី​មិន​ពេញចិត្ត ក៏​ទៅ​លួច​គេ​ទៀត ហើយ​ជាប់គុក​រយៈពេល​១០​ឆ្នាំ មក​ដល់​បច្ចុប្បន្ន ៕